ទីក្រុងបាងកក៖ សន្ទុះពាណិជ្ជកម្មនៅក្នុងប្រទេសថៃមានសញ្ញាល្អប្រសើរឡើងវិញ ក្រោយពេលផ្លាស់ប្តូររបបដឹកនាំ ពីយោធា មកស៊ីវិលវិញ ។ នៅក្នុងឆមាសទី១ឆ្នាំ២០១៩ ពាណិជ្ជកម្មថៃ និងប្រទេសជាដៃគូ នៅក្នុង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គិតជាទឹកប្រាក់មានរហូតដល់ទៅ១៨០ពាន់លានដុល្លារ ។
សារព័ត៌មាន ស៊ីនហួបានផ្សាយថា នាយកដ្ឋានពិភាក្សាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃទី១២ ខែសីហា បញ្ជាក់ថា ប្រទេស និងប្រទេសដៃគូ FTAs (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី) វិនិយោគបានក្នុងទំហំទឹកប្រាក់១៤០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០១៩នេះ ។
ប្រភពបានបញ្ជាក់ថា ការនាំចេញស្មើទំហំទឹកប្រាក់៧០.១៦ពាន់លានដុល្លារ ខណៈដែលការនាំចូល មានទំហំទឹកប្រាក់៧២.៨១ពាន់លានដុល្លារអាមេរិក ។ ការនាំចេញ នាំចូលនេះ គឺរវាងប្រទេសថៃ និងប្រទេសដៃគូចំនួន១៧ នៃកិច្ចព្រមព្រៀង FTA ក្នុងអំឡុងពេលឆមាសដំបូងនេះ ។
ប្រភពបញ្ជាក់ថា រថយន្ត និងគ្រឿងបន្លាស់របស់វា, ប្រេងកែច្នៃ, គីមី, គ្រឿងអលង្ការ និងគ្រឿងបន្លាស់ ប្ល៉ាស្ទិក ជាផលិតផលនាំចេញពីប្រទេសថៃ ។
ប្រទេសចិនក្លាយជាប្រទេសនាំចេញដ៏សំខាន់របស់ថៃ ជាក់ស្តែងទំហំទឹកប្រាក់ពាណិជ្ជកម្មជាមួយគ្នាឈរនៅលំដាប់ទីពីរ ប្រហែល៣៧,៨៥ពាន់លានដុល្លារ, បន្តាប់មកប្រទេសជប៉ុន, អូស្ត្រាលី និងកូរ៉េខាងត្បូង ជាបន្តបន្ទាប់ ៕
ដោយ៖ មែវ សាធី