ខេត្តកំពង់ឆ្នាំង ៖ បុរសជនជាតិវៀតណាមម្នាក់បានរងរបួសឈាមហូរស្រោចពេញទាំងខ្លួន បន្ទាប់ពីជិះទូកទៅតាមហៅប្រពន្ធមកផ្ទះរបស់ខ្លួន ហើយត្រូវគូកំណាន់របស់ខ្លួនបានព្រួតវាយសន្ធាប់មកជនរងគ្រោះតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី១២ ខែសីហាឆ្នាំ២០១៩ ស្ថិតភូមិកោះក្របី(កោះក្របីក្រោម)សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន១.ឈ្មោះ ង្វៀង យូលឹង ភេទប្រុស អាយុ២៤ឆ្នាំជនជាតិវៀតណាម ២.ឈ្មោះ ង្វៀង យ៉ាំងយឿងភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅក្នុងភូមិកោះក្របី សង្កាត់ផ្សារ ក្រុងខេត្តកំពង់ ឆ្នាំង។ ចំណែកជនរងគ្រោះមានឈ្មោះ ង្វៀង យ៉ាំងជី ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិទី៧ សង្កាត់ខ្សាម (រងរបួសបែកក្បាល នឹង រយៈជើង )
សមត្ថកិច្ចបានអោយដឹងថា តាមការបញ្ជាក់របស់ជនរងគ្រោះ នៅមុនពេលកើតហេតុ បានជិះទូកទៅហៅប្រពន្ធរបស់ខ្លួន ដែលលួចស្រឡាញ់គ្នាជាមួយជនសង្ស័យឈ្មោះង្វៀង យូលឹង ពីផ្ទះជនសង្ស័យយកមកផ្ទះវិញ នៅពេលទៅដល់ផ្ទះជនសង្ស័យ ក៍ឈ្លោះប្រកែកគ្នារវាងជនសង្ស័យនិងជនរងគ្រោះ រួចក៍ផ្ទុះហឹង្សាដាក់គ្នា វាយតប់គ្នាទៅវិញទៅមក ពេលឃើញសភាពមិនស្រួល ប្អូនជនសង្ស័យក៍យកដែកវាយទៅជនរងគ្រោះបណ្តាលអោយរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួនតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន កសាងសុំណំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា