តុលាការផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុស ដាក់ពន្ធនាគារម្នាក់១៥ឆ្នាំ ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន

ចែករំលែក៖

ភ្នំពេញ ៖ លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នាវេលាថ្ងៃត្រង់ទី១៣ ខែសីហា នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា អតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងក្មួយប្រុសឈ្មោះ អ៊ីស្មាអែលពិន ឧស្មាន ដាក់ពន្ធនាគារម្នាក់១៥ឆ្នាំ ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន តាមមាត្រា១១ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៤ ។

តុលាការបានអនុវត្តតាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយបានសម្រេចបញ្ជូនលោក អះម៉ាត់ យ៉ះយ៉ានិងក្មួយប្រុស ទៅឃុំខ្លួនក្នុងពន្ធនាគារភ្លាមៗផងដែរ ក្រោយពេលលោកបានចូលរួមសវនាការ ។

លោក អះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុស ត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការបញ្ជូនស្ត្រីដោយខុសច្បាប់ទៅធ្វើការនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមក លោកបដិសេធដា នោះគឺជារឿងដែលគេប្រឌិតឡើងដើម្បីចាប់ខ្លួនលោកប៉ុណ្ណោះ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print