ស្គាល់គ្នា៥ខែ ក៏ឯកភាពនាំទៅគេងផ្ទះសំណាក់២យប់បាន ២ដងប្តឹងនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហេីយ បានលួចលាក់បង្កាត់ស្នេហ៍ជាមួយក្មេងស្រីអនិតិជនរហូតឈានទៅដល់នាំចូលផ្ទះសំណាក់រួមភេទបានម្តងមិនអីស្រាប់តែលេីកទី២បែកធ្លាយដល់ឪពុកម្តាយខាងស្រីប្តឹងនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ លី គីមឆាយ ភេទប្រុសអាយុ២២ឆ្នាំមុខរបរលក់ពោត ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកនារីរងគ្រោះឈ្មោះង ស ព ភេទស្រីអាយុ១៥ឆ្នាំ  ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមការៀបរាប់ពីបុរសជាជនសង្ស័យបានឲ្យដឹងថា៖ រូបគាត់មានប្រពន្ធកូនរួចទៅហេីយ  តែប្រពន្ធស្នាក់នៅឯខេត្តព្រះសីហនុតែគាត់មករស់នៅភ្នំពេញដេីម្បីប្រកបរបរលក់ពោតឆា ។
បុរសខាងលេីបានបន្ត៖ថា រូបគាត់និងនារីរងគ្រោះបានទំនាក់ទំនងគ្នាអស់រយៈពេល៥ទៅ៦ខែមកហេីយ ដោយភាគីខាងស្រីមិនដឹងថាគាត់មានប្រពន្ធកូនទេ ។ នៅយប់ថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩ ពួកគេទាំង២នាក់បាននាំគ្នាទៅដេកនៅផ្ទះសំណាក់មួយកន្លែងនៅ មុខព្រលានយន្តហោះពោធិ៍ចិនតុង និងបានព្រមព្រៀងរួមរ័ក្សបានម្តងលុះព្រឹកឡេីងក៏បែកគ្នាទៅផ្ទះរៀងខ្លួន។ លុះនៅយប់ថ្ងៃទី១៥ នាងបានឆាតហៅអោយគាត់ទៅយកដេីម្បីដេកនៅផ្ទះសំណាក់ដដែល និងព្រមព្រៀងរួមរ័ក្ស បានម្តងទៀតរហូតដល់ព្រឹករូបគាត់បានចេញពីផ្ទះសំណាក់មុន។
បានបន្តទៀតថារហូតដល់ម៉ោង១១ខែសីហា ឆ្នាំ២០១៩ ទេីបនាងហៅទៅយកមកផ្ទះវិញ ស្រាប់តែបែកធ្លាយដល់ឪពុកម្តាយខាងស្រីប្តឹងនគរបាលឃាត់ខ្លួនតែម្តង។
បេីតាមការៀបរាប់ពីភាគីខាងនារីរងគ្រោះបានឲ្យដឹងថា រូបនាងបានទាក់ទងជាមួយបុរសខាងលេីបានរយៈពេលជិតមួយឆ្នាំហេីយ ដោយមិនដឹងថា បុរសខាងលេីមានប្រពន្ធកូនទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖ សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print