Facebook បង្ហាញរូបភាពលោក អេង ឆៃអ៊ាង ចូលលេងល្បែងនៅកាស៊ីណូ GM ដ៏ធំបំផុតមួយនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ បណ្តាញទំនាក់ទំនង Facebook ដែលមានម្ចាស់អាក់ខោនឈ្មោះ «យុត្តិធម៌សង្គម» បានទម្លាយរូបភាពលោក អេង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ចូលលេងលែ្បងនៅក្នុងកាស៊ីណូ GM ដ៏ធំបំផុតមួយនៅទីក្រុង Virginia សហរដ្ឋអាមេរិក ដោយមានបង្ហាញរូបភាពក្នុងវីដេឃ្លីបខ្លីមួយផង ។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ Facebook ដដែលនោះបានបង្ហាញរូបភាព ជាមួយខ្លឹមសារថា «លោក អេង ឆៃអ៊ាង ចូលលេងល្បែងនៅកាស៊ីណូ GM នៅក្នុងទីក្រុង Virginia ខ្ញុំកប់យោបល់និយាយលែងចេញពេលឃើញវីដេអូនិង រូបភាពរបស់លោកអនុប្រធាន អេង ឆៃអ៊ាង ដែលបានទៅរស់នៅក្រៅប្រទេសហើយ គាត់នៅបន្តចូលលេងល្បែងទៀត។ ថ្មីៗនេះគាត់នៅចូលកាស៊ីណូ GM ដ៏ធំបំផុតមួយនៅក្នុងទីក្រុង Virginia – ប្រទេសអាមេរិកជាមួយមនុស្សជំនិតរបស់គាត់»។
ម្ចាស់ Facebook «យុត្តិធម៌សង្គម» បានបន្តសរសេរខ្លឹមសារទៀតថា «ឯងសុំឲ្យគាត់ផ្ញើលុយមកឲ្យខ្លះដើម្បីធ្វើការងារបក្ស គាត់ថា អត់មានលុយទេ ហើយគាត់ថា សូមចាំមើលលទ្ធផលគាត់ទៅប្រទេស New Zealand សិនដើម្បីទៅប្រមូលលុយពីបងប្អូនខ្មែរនៅទីនោះ»។
គេនៅចាំបានថា កាលពីដើមឆ្នាំ២០១៧កន្លងទៅ លោក អេង ឆៃអ៊ាង ដែលជាមនុស្សជំនិតមួយរូបរបស់លោក សម រង្ស៊ី នេះ ក៏ធ្លាប់ត្រូវបានបណ្តាញសង្គមមួយចំនួន បង្ហោះទម្លាយរូបភាពលោកចូលលេងល្បែង នៅក្នុងកាស៊ីណូណាហ្គា ម្តងរួចមកហើយ តែពេលនេះទម្លាយរូបភាពចូលលេងកាស៊ីណូដ៏ល្បីមួយនៅអាមេរិកវិញ ពិតជាមិនធម្មតាឡើយ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print