អាជ្ញាធរសង្កាត់ចោមចៅទី២ប្រកាស់រកឪពុកម្តាយ ក្មេងតូចដែលវង្វេងម្តាយ

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ទេីបអាយុប្រហែល២ឆ្នាំបានវង្វេងឪពុកម្តាយត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេីរយំតាមផ្លូវកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅភូមិថ្មគោលទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងប្រុសដែលប្រទះឃេីញអាយុប្រហែល២ឆ្នាំ ពាក់អាវយឺត ខៀវឆ្នូតខ្មៅ ដៃខ្លី។
ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុគេប្រទះឃេីញក្មេងប្រុសខាងលេីដេីរចុះដេីរឡេីងយំបណ្តេីរដេីរបណ្តេីរពេលហៅសួរនាំទេីបដឹងថាវង្វេងម្តាយ។

បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យកមកទុកនៅទីស្នាក់ការឃុំថ្មគោល៣ សង្កាត់ចោមចៅ២ រងចាំស្វែងរកឪពុកម្តាយមកទទួលវិញ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print