បញ្ជូន​ជន​សកម្ម​ជួញដូរ​ថ្នាំ​ញៀន​៤​ នាក់​នៅ​ស្រុក​ស្ទឹង​ហាវ​ទៅ​តុលាការ

ចែករំលែក៖

​​ខេត្ដ​ព្រះ​សីហ​នុ​៖​ នគរបាល​ប្រឆាំង​ គ្រឿន​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដ​ព្រះ​សីហ​នុ​ ចាប់​បញ្ជូន​ជន​សកម្ម​ ជួញដូរ​និង​ប្រើ​ថ្នាំ​ញៀន​៤​នាក់​ទៅ​តុលា​ ការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤​ ខែ​ ធ្នូ​ ឆ្នាំ​២០១៥​ នៅ​ក្រុម​ទី​១៣​ ភូមិ​៤​ ឃុំ​ ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​ សីហ​នុ​។​

20151226_092651_resized

​នគរបាល​ស្រុក​ស្ទឹង​ហាវ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ប្រើប្រាស់​និង​លក់​ថ្នាំ​ញៀន​ ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​នេះ​ ទី​១-​ឈ្មោះ​ ពោល​ ចិន្ដា​ ហៅ​អា​ដា​ ភេទ​ ស្រី​ អាយុ​៣៤​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ ភូមិ​ដូង​ ឃុំ​ព្រៃ​កំភេម​ ស្រុក​រមាស​ ហែក​ ខេត្ដស្វាយរៀង​ មុខរបរ​មិន​ពិត​ ប្រាកដ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៤​ ឃុំ​ ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សី​ ហ​នុ​ (​ជួញដូរ​គ្រឿងញៀន​)​ ទី​២-​ឈ្មោះ​ ដុល​ ណា​ចា​ ហៅ​ទូច​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ មានស្រុក​កំណើត​ក្នុង​រាជធានី​ ភ្នំពេញ​ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​១​ ឃុំ​ កំ​ពេញ​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​ (​ជួញដូរ​គ្រឿងញៀន​)​ ទី​៣-​ឈ្មោះ​ ជួន​ តាំង​ ហៅ​ ពៅ​*​ ថា​ណា​ក់​ អាយុ​ អាយុ​២២​ ឆ្នាំ​ នៅ​ស្រុក​កំណើត​នៅ​ភ្នំពេញ​ បច្ចុប្បន្ន​ នៅ​ភូមិ​១​ ឃុំ​កំ​ពេញ​ ស្រុក​ស្ទឹង​ហាវ​ (​ជួញដូរ​)​ និង​ទី​៤-​ឈ្មោះ​ ព្រំ​ ចាន់​ត្រា​ ហៅ​ត្រា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ ស្រុក​កំណើត​ភូមិ​៤​ សង្កាត់​ទំនប់​រលក​ បច្ចុប្បន្ន​រស់នៅ​ក្រុម​១៣​ ភូមិ​៤​ ឃុំ​ទំ​នប​ រលក​ ស្រុក​ស្ទឹង​ហាវ​(​ប្រើប្រាស់​គ្រឿង​ ញៀន​)​ ។​

​ប្រភព​ពី​មន្ដ្រី​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ជាមួយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ នេះ​សមត្ថកិច្ច​បាន​រឹបអូស​ថ្នាំ​ញៀន​មេ​តំ​ ហ្វេ​តា​មីន​ ទឹកកក​(ICE)​ ចំនួន​៣៥​ កញ្ចប់​តូច​ទម្ងន់​៣,៩​ក្រាម​ ទូរស័ព្ទ​៣​ គ្រឿង​,​ អាយ​ផេ​ត​១​គ្រឿង​,​ ដប​ជក់​ថ្នាំ​ ញៀន​២​ និង​សម្ភារ​មួយ​ចំនួន​ទៀត​ ។​

​តាម​របាយការណ៍​នគរបាល​ស្រុក​ស្ទឹង​ ហាវ​បាន​បង្ហាញ​ថា​ វត្ថុ​តាង​គ្រឿងញៀន​ ដែល​ដកហូត​បាន​ខាងលើ​នេះ​ជា​របស់​ ជនសង្ស័យ​ឈ្មោះ​ ពោល​ ចិន្ដា​ ហៅ​ដា​។​ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ចាប់​ តាំងពី​ប្ដី​របស់​នាង​ពោល​ ចិន្ដា​ ត្រូវ​ សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ពាក់​ ព័ន្ធ​នឹង​គ្រឿងញៀន​រួច​មក​ នាង​បាន​នៅ​ សល់​ប្រភេទ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ ទឹកកក​ចំនួន​៤​កញ្ចប់​តូច​ ដែល​ប្ដី​បាន​ លាក់​ទុក​ ។​ ក្រោយមក​នាង​បាន​យក​មក​ លក់​ឱ្យ​គេ​ក្នុង​មួយ​កញ្ចប់​៤​ម៉ឺន​រៀល​ ហើយ​នៅ​ពេល​លក់​អស់​នាង​មិនដឹង​រក​ ទិញ​គ្រឿងញៀន​ទៀត​នៅឯណា​ទេ​ ។​ ពេល​ នោះ​នាង​ក៏​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ​ ង៉ែត​ បាន​មក​ជួប​នាង​ហើយ​ឱ្យ​នាង​ជួយ​ លក់​គ្រឿងញៀន​ឱ្យ​គេ​ដោយ​ដំបូង​ឈ្មោះ​ ង៉ែត​ បាន​ផ្ដល់​ថ្នាំ​ញៀន​ឱ្យ​នាង​ចំនួន​១០​ កញ្ចប់​តូច​ដើម្បី​ទុក​លក់​ឱ្យ​គេ​ ។​ ក្រោយ​ មក​ឈ្មោះ​ង៉ែត​ បាន​ផ្ដល់​គ្រឿងញៀន​២០​ កញ្ចប់​តូច​ទៀត​ ហើយ​រហូត​ដល់​សមត្ថ​ កិច្ច​ចាប់ខ្លួន​តែ​ម្ដង​ ។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ​ ដុល​ ណា​ចា​ ហៅ​ទូច​ បាន​ឆ្លើយ​ថា​ រូបគេ​បាន​រស់នៅ​ ភូមិ​ថ្មី​ជាមួយ​ឈ្មោះ​ ទិ​ត្យ​ ដោយ​ឈ្មោះ​ ទិ​ត្យ​ ឱ្យ​គ្រឿងញៀន​កាន់​ចំនួន​៥​កញ្ចប់​ តូច​ដើម្បី​លក់​ ។​ បន្ទាប់​មក​រូបគេ​បាន​ ស្គាល់ឈ្មោះ​ ពោល​ ចិន្ដា​ ដែល​ជា​អ្នក​ យក​គ្រឿងញៀន​ទៅ​ឱ្យឈ្មោះ​ ទិ​ត្យ​ ដើម្បី​ លក់​និង​ចែកចាយ​បន្ដ​ឱ្យ​ម៉ូយ​ ដោយ​ ឈ្មោះ​ ពោល​ ចិន្ដា​ បានឱ្យ​ប្រាក់​មក​ខ្លួន​ និង​ឈ្មោះ​ ទិ​ត្យ​ ម្នាក់​៥​ពាន់​រៀល​ ។​

​ដោយឡែក​ឈ្មោះ​ ជួន​ តាំង​ បាន​ ឆ្លើយ​ថា​ ខ្លួន​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ តាំងពី​ឆ្នាំ​២០០៧​ មក​ម្ល៉េះ​ហើយ​ក្រោយ​ មក​បាន​មក​រស់នៅ​ស្រុក​ស្ទឹង​ហាវ​ដើម្បី​ ធ្វើការ​និង​មាន​ពេល​មួយ​នោះ​បាន​ទៅ​ ជក់​ថ្នាំ​ញៀន​នៅ​ភូមិ​ថ្មី​ ក្នុង​បន្ទប់​ជួល​ របស់​ឈ្មោះ​ ពោល​ ចិន្ដា​ ហើយ​ក្រោយ​ មក​បាន​សុំ​ជួយ​លក់​ថ្នាំ​ញៀន​ឱ្យឈ្មោះ​ ពោល​ ចិន្ដា​ ដើម្បី​យក​ប្រាក់​កម្រៃ​ប្រើ​ ប្រាស់​ថ្នាំ​ញៀន​ ។​ រីឯ​ជនសង្ស័យ​ឈ្មោះ​ ព្រំ​ ចាន់​ត្រា​ បាន​ឆ្លើយ​ថា​ រូបគេ​បាន​មក​ នៅ​បន្ទប់​ជួល​របស់​ឈ្មោះ​ ពោល​ ចិន្ដា​ ហើយ​បាន​ជក់​ថ្នាំ​ញៀន​ ហើយ​បានឃើញ​ មនុស្ស​ទាំង​៣​នាក់​ខាងលើ​នេះ​លក់ដូរ​ គ្រឿងញៀន​ជា​រៀងរាល់ថ្ងៃ​យប់​ មាន​ ឈ្មោះ​ ពោល​ ចិន្ដា​ ,​ ដុល​ ណា​ចា​ និង​ ឈ្មោះ​ ជួន​ តាំង​ ។​

​ផ្អែក​តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ​ នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ជន​ សង្ស័យ​ឈ្មោះ​ ពោល​ ចិន្ដា​ ,​ ឈ្មោះ​ ដុល​ ណា​ចា​ និង​ឈ្មោះ​ ជួន​ តាំង​ ពិតជា​បាន​ ប្រព្រឹត្ដ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ពិត​ ប្រាកដ​មែន​ ។​ ចំណែក​ឈ្មោះ​​ព្រំ​ ចាន់​ត្រា​ ពិតជា​បាន​ប្រព្រឹត្ដ​ការ​ប្រើ​ថ្នាំ​ញៀន​ នោះ​ដែរ​ ៕​

20151226_090044_resized

...

ដោយ៖ ឆ្លាម​សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print