ភ្នំពេញ ៖ ជនសង្ស័យ៧នាក់ក្នុងនោះ(ស្រីម្នាក់) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍ស្រះចក ចុះប្រតិបត្តិការចាប់បង្រ្កាបក្រុមជនសង្ស័យជួញដូរគ្រឿងញៀននឹងជាមុខសញ្ញាចោរប្លន់ មួយសំបុកនឹងដកហូតវត្ថុតាងមានថ្នាំញៀនមួយចំនួន៦កញ្ចប់ ស្លាកលេខម៉ូតូអាស៊ានចំនួន៣នឹងស្លាកលេខនគរបាលនិងដាវសាំម៉ូរ៉ៃចំនួន៤ដើម ដែលក្រុមជនសង្ស័យទាំងនោះធ្វើសកម្មភាពលួចនិងប្លន់។ ករណីបង្រ្កាបជនសង្ស័យខាងលើ បាន ធ្វើឡើងកាលពីវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃទី១០ ខែកក្កដានេះ ឆ្នាំ២០១៥នៅចំណុចម្លុកបឹងកក់(ផ្លូវរថភ្លើង) សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ទូច ធារី ភេទប្រុស អាយុ២២ឆ្នាំ។ ទី២ ឈ្មោះ ម៉ី រតនា ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៣ ឈ្មោះ សុវណ្ណ សុណារ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៤ ឈ្មោះ សុខ ក្ដី ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៥ ឈ្មោះ ជីម សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ។ ទី៦ ឈ្មោះ បឿន គឹមសាន ភេទប្រុស អាយុ២៨ឆ្នាំ។ និងទី ឈ្មោះ ញឹក ភិករនី ភេទស្រី អាយុ២១ឆ្នាំ។ ជនសង្ស័យទាំងអស់នៅផ្ទះ ជួល ក្នុងតំបន់បឹងកក់ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូចពេញ។
មន្រ្តីដដែរបានឲ្យដឹងថាបន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវដឹងថាក្រុមជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀននិងជាមុខសញ្ញាលួច ឆក់ ប្លន់ដែលប្រមូលផ្តុំគ្នានៅចំណុចផ្ទះជួលកើតហេតុនោះទើបកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកុំរិតស្រាលរាជធានីភ្នំពេញបានចុះមកសហការជាមួយកម្លាំងមូលដ្ឋាននំាគ្នាឡោមព័ទ្ធចាប់ជនសង្ស័យទំាងនោះជាលិទ្ធផលឃាត់ខ្លួនជនសង្ស័យបាន៧នាក់ក្នុងនោះមានស្រីម្នាក់ផងដែរ ។
ដកហូតវត្ថុតាងថ្នាំញៀនចំនួន៦កញ្ចប់និងស្លាកលេខម៉ូតូ៣គ្រឿង(ស្លាកលេខអាស៊ាន)ដាវសាំម៉ូរ៉ៃ៤ដើមនិងកាបិតមួយដើមព្រមទាំងជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ប្រដាប់ប្រដាលសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត រួចបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញដើម្បីកសាងសុំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ស ដារ៉ា