ខេត្តព្រះសីហនុ ៖ យុវជនជាក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រមាណ៨នាក់ ត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ៤ សហការណ៏ជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ រួមជាមួយកំលាំងព្រហ្មទណ្ឌនៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនខណៈពេលក្រុមក្មេងទាំងនោះ កំពុងអង្គុយស្ទាក់ចាំវាយទៅលើសិស្សសាលាមួយ មួយក្រុមផ្សេងទៀត។ ហេតុការចុះឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១៩និង៥០នាទីយប់ថ្ងៃទី០៩កក្កដាឆ្នាំ២០១៥ ត្រង់ចំនុចក្បែរសាលាដុនបូស្កូ មានទីតាំងស្ថិតក្នុងភូមិ៥សង្កាត់លេខ៤ក្រុងព្រះសីហនុ។
យោងតាមប្រភពពីលោក អនុសេនីយ៍ទោ លុយ ហាង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ០៤ក្រុងព្រះសីហនុបានបញ្ញាក់ថា ចំពោះមូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីលោកគ្រូ អ្នកគ្រូនៅសាលាដុនបូស្កូថា ស្ទើជារៀងរាល់យប់មានក្រុមក្មេងមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានតែងតែមកអង្គុយចាំស្ទាក់ចាំវាយសិស្សសាលាដុនបូស្កូ រហូតមានសិស្សមួយចំនួនលែងហានមកសាលា។ប្រភពដ៍ដែលបន្តថារហូតនៅយប់ថ្ងៃទី១០កក្កដាឆ្នាំ២០១៥កំលាំងរបស់លោកបានដើរល្បាតនៅចំនុចក្បែរសាលាដុនបូស្កូក៏បានជួបប្រទះក្រុមក្មេងទំនើងទាំងនោះដូចការប្តឹងពីលោកគ្រូអ្នកគ្រួពិតមែន នៅពេលនោះកំលាំងរបស់លោក បានធ្វើការឆែកឆេរក៏បានប្រទះឃើញនៅក្នុងកាបូបស្ពាយមានកូនដាវសាំម៉ូរ៉ៃ និង ដែកឆាប ទើបលោកបានសហការណ៏ជាមួយកំលាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ រួមជាមួយកំលាំងព្រហ្មទណ្ឌនៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុឃាត់ខ្លួនតែម្តង។ក្រុមយុវជនសង្ស័យទាំង៨នាក់មានឈ្មោះរួមមានៈទី១-នាក់ ភក្តី ភេទ ប្រុស អាយុ១៤ឆ្នាំ ទី២-ណន ករណា ភេទ ប្រុស អាយុ១៦ឆ្នាំ ទី៣- អែម សេត ភេទ ប្រុស អាយុ១៤ឆ្នាំ ទី៤- ទិត្យ វាចា ភេទ ប្រុសអាយុ១៧ឆ្នាំ ទី៧- ហៅ វាសនា ភេទប្រុស អាយុ១៦ឆ្នាំ ទី៨- អាន សី ភេទ ប្រុស អាយុ១៣ឆ្នាំ។
បច្ចុប្បន្នក្រុមយុវជនទាំង៨នាក់ កំពុងត្រូវបានកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់។