ស្ងាត់ៗតារាចម្រៀងពីនាក់បងប្អូន ខេលី និង រស់ កែវ ធីតា ចេញទៅច្រៀងនៅអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងវិលពីការច្រៀងរាំយ៉ាងជោគជ័យនៅប្រទេសបារាំងមិនបានប៉ុន្មានផងស្រាប់តែពេលនេះ តារាចម្រៀងបងប្អូនបង្កើត កញ្ញា ខេលី និងកញ្ញា រស់ កែវធីតា បានឡើងយន្តហោះទៅដល់ប្រទេសអូស្ត្រាលីបាត់។ តារាស្រីទាំងពីររូបក៏បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនឹងការផ្តល់ឱកាសពីអ្នកផលិតកម្មវិធីនៅទីនោះផងដែរ។
​ថ្លែងពីប្រទេសអូស្ត្រាលីតាមរយៈ សារអេឡិចត្រូវនិច កញ្ញា ខេលី លើកឡើងថា ទើបតែថ្មីៗនេះនាង ប្អូនស្រីកញ្ញា និងលោក មុត ឧត្តម ទទួលបានការអញ្ជើញពីសមាគមខ្មែរ ប្រចាំទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ហើយក៏បានបំពេញសំណុំឯកសារផ្សេងដើម្បីចេញមកច្រៀងភ្លាមៗផងដែរគឺនាងបានមកដល់ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី២១ខែសីហានេះ។ នាងបញ្ជាក់ថា ការចេញច្រៀងពីរនាក់បងប្អូននៅលើទឹកដីនៃប្រទេសអូស្ត្រាលីគឺជាបំណងប្រាថ្នាធំមួយទៀតរបស់នាងនិងប្អូនស្រីក្រោយពីនាងនិងប្អូនស្រីបានសម្តែងរួមគ្នានៅប្រទេសបារាំងប្រកបដោយជោគជ័យកាលពីចុងឆ្នាំ២០១៨។ នាងបន្តថាមានទីក្រុងនិងតំបន់ជាច្រើនដែលនាងនិងប្អូនស្រីគ្រោងចេញទៅច្រៀងរាំ ពិសេសនៅតំបន់ដែលមានបងប្អូនខ្មែររស់នៅ។ នាងបន្តថាការច្រៀងលើកដំបូងរបស់នាងនឹងធ្វើនៅថ្ងៃទី២៤ខែសីហានេះតែម្តងនៅភោជនីយដ្ឋាន ម៉ាកស៊ីមនាទីក្រុងម៉ែលប៊នរដ្ឋវិចតូរីយ៉ាតែម្តង។ នាងបញ្ជាក់ថាបានត្រៀងខ្លួនរួចជាស្រេចទាំងបទចម្រៀង សម្លៀកបំពាក់ សម្រាប់ការរាំលេងកម្សាន្ត ដែលនាងរំពឹងថានឹងទទួលបានកាគាំទ្រ និងចូលរួចច្រើនកុះករពីបងប្អូនខ្មែររស់នៅទីនោះ។
​ជាមួយគ្នានេះនាងក៏ថ្លែងអំណរគុណចំពោះម្ចាស់កម្មវិធី អ្នកស្រី សៀម អេង និងអ្នកស្រី រដ្ឋា ដែលបានផ្តល់ឱកាសជួយសម្របសម្រួល និងអញ្ជើញនាងមកកាន់ទឹកដីនៃប្រទេសអូស្ត្រាលីជាមួយប្អូនស្រី។ ក្រៅពីការច្រៀង នាងនិងប្អូនស្រីក៏មានគម្រោងចេញដើរកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសអូស្ត្រាលីផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print