ដាក់មែកឈើកាត់ផ្លូវស្ទាក់ស្រ្តីម្នាក់ប្លន់យកម៉ូតូមួយគ្រឿងដោយសុវត្ថិភាពនៅស្រុកកំពង់ត្រឡាច  

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់បានដាក់មែកឈើស្ទាក់ស្រ្តីម្នាក់ដែលកំពុងតែជិះម៉ូតូ រួចគម្រាមយកម៉ូតូបានដោយសុវត្ថិភាព បើកគេច។ ហេតុការណ៍ស្ទាក់ប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង កាលពីវេលាម៉ោងជិត៦ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចឡចាស់ ក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង  ។
សមត្ថកិច្ចបានបានអោយដឹងថា៖ ជនសង្ស័យត្រូវបានជនរងគ្រោះស្គាល់មុខ មានឈ្មោះ យុង ឆាង ( ហៅវ៉ា ) ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា។ ចំណែកជនរងគ្រោះមានឈ្មោះ គង់ សុម៉ាលី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា៖ នៅមនុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូរបស់ម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.77 69  នៅតាមផ្លូវ ក៍ឃើញមានមែកឈើដាក់ជិតផ្លូវពេលនោះជនរងគ្រោះបានចុះពីលើម៉ូតូដើម្បីទាញមែកឈើចេញ ស្រាប់តែឃើញជនសង្ស័យបានចេញមក រួចសម្លុតគម្រាមយកម៉ូតូរបស់នាងតែម្តង រួចជិះគេចខ្លួនបាត់ស្រម៉ោល  ។ ភ្លាមៗជនរងគ្រោះបានដាក់ពាក្យប្តឹងដល់សមត្ថកិច្ចនគរបាលប៉ុស្តិ ហើយកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ផងដែរ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print