ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.LTD ដឹកកាកសំណល់ទៅប្រទេសដើមវិញ បន្ទាប់ពីលួចនាំចូលដោយខុសច្បាប់មកកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ កាកសំណល់ប្លាស្ទីកចំនួន៨៣កុងតឺន័រ ត្រូវបានដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ដែលត្រូវបានលួចនាំចូលដោយខុសច្បាប់មកកម្ពុជា ដោយក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.LTD ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៩ នេះ ។
អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា គិតមកដល់ ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០១៩ នេះ សាមីក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបានបង់ថ្លៃចំណតផែ និងថ្លៃកប៉ាល់មួយចំនួន ហើយក៏បានដឹកជញ្ជូនកាកសំណល់ប្លាស្ទីកចេញពីកម្ពុជា ចំនួន១៦ កុងតឺន័រ កាលពីយប់ ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៩កន្លងទៅនេះផងដែរ ។ យោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ ដោយហេតុថា ក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនតាមផ្លូវសមុទ្របានជួបបញ្ហាមួយចំនួន រួមមានៈ អាកាសធាតុមិនអំណោយផល ធ្វើឲ្យខកខានជើងកប៉ាល់និងទំនិញកកស្ទះជាច្រើន ដែលទទួលកក់ពីអតិថិជនផ្សេងៗទៀត ដូច្នេះទើបក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.LTD បានស្នើសុំពន្យារពេលការដឹកជញ្ជូនកាកសំណល់ប្លាស្ទីកដែលនៅសល់ចំនួន ៦៩ កុងតឺន័រទៀត តាមតារាង ពេលវេលា ដែលក្រុមហ៊ុនកប៉ាល់បានផ្តល់ជូន គិតចាប់ពីថ្ងៃទី២៤ ខែ សីហា រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print