វាសនាខុសគ្នា, ចោរលួចតទឹក ចោរលួចប្រេងម៉ាស៊ូត រស់នៅមានសេរីភាព ខុសអីតែក្មេងស្រីកំព្រាពាក់ព័ន្ធរឿងឆបោកជាប់ពន្ធនាគារ

ចែករំលែក៖

ខេត្តកណ្តាល៖ មជ្ឍដ្ឋានជាច្រើនបាននិយាយតៗគ្នាថា ហេតុអ្វីចោរលួចតទឹក យកមកផ្គត់ផ្គង់ជីវភាពខ្លួនឯង និងក្រុមចោរលួចប្រេងម៉ាស៊ូត ដោយចេតនា ត្រូវរស់នៅដោយមានសេរីភាព ចំឡែកអីតែក្មេងស្រីអាយុ១៦ឆ្នាំជាក្មេងកំព្រា ពាក់ព័ន្ធរឿងឆបោក ត្រូវនៅក្នុងឃុំជាប់ពន្ធនាគារ ទៅវិញ…? ចាំមើលវាសនាក្មេងស្រីនោះអាចរស់នៅដោយមានសេរីភាព ពោលគឺអាចនៅក្រៅឃុំ ដូចចោរលួចតទឹក ចោរលួចប្រេងម៉ាស៊ូតនោះដែរឬទេ។ ចំណុចត្រង់នេះមិនមែនមហាជនលើកតំកើងជនប្រព្រឹត្តបទល្មើសទេ គឺសំដៅលើយុត្តិធម៍សង្គម មានភាពស្មើគ្នាចំពោះមុខច្បាប់ និងមានករណីថ្លឹងថ្លែងពីអ្នកអនុវត្តច្បាប់ប្រកបយុត្តិធម៍ ស្របតាមឆន្ទានុសិទ្ធ។

សូមបញ្ជាក់ថា៖ ក្មេងស្រីមានឈ្មោះហង្ស សុខចេង ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នករាំអកកាដង់ ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដែលជាប់ពាក់ពន្ធ័ករណីឆបោកម៉ូតូនៅស្រុកកៀន ស្វាយ ខណះជនដៃដល់ពីរនាក់ទៀតជាអ្នកប្រព្រឹត្តបានរត់គេចខ្លួនបាត់នោះ នៅថ្ងៃទី២៩ សីហា ២០១៩ ពីបទ “ឆបោក” ដែលប្រព្រឹត្តនៅភូមិធំ ឃុំភូមិឃុំ ស្រុកកៀនស្វាយខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ តាមមាត្រា៣៧៧ និងមាត្រា៣៧៨នៃក្រមព្រហ្ម។

ក្រុមចោរលួចប្រេងម៉ាស៊ូតបីកាន ដែលកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៤ សីហា ២០១៩ បានសម្រេចធ្វើការអប់រំ អោយអាណាព្យាបាលយកទៅអប់រំបន្ថែម ដោយមានការឯកភាពពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។

បុរសម្នាក់លួចតទឹកពីផ្ទះគេមកផ្គត់ផ្គង់ផ្ទះខ្លួនឯង ត្រូវនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៣ សីហា ២០១៩ នៅចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងសាលាដំបូងខេត្តកណ្តាល សម្រេចអោយត្រឡប់ទៅផ្ទះវិញហើយ ដោយយល់ឃើញ ជនសង្សយ័មានទីលំនៅច្បាស់លាស់ ផ្តល់ការអប់រំបន្ថែម និងសំណុំរឿងអោយសមត្ថកិច្ចបញ្ជូនមកអយ្យការនៅថ្ងៃចន្ឌ័ ដើម្បីបន្តរនីតិវិធីតាមផ្លូវច្បាប់ តែវាសនាក្មេងស្រីកំព្រាជាប់ឃុំតាមអំណាចដីកាតុលាការ ៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print