ខ្លាំងមែនបុរសម្នាក់បើករថយន្តព្រូស ហោះទៅទុំលើរបាំងថ្មពុះចែកទ្រូងផ្លូវម៉ៅសេទុង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងបុរសទៀតបើក រថយន្តព្រូសមួយគ្រឿងទំនងជាស្រវឹងស្រាបើក បោះពួយយ៉ាងលឿនបានជ្រុលហោះទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ រថយន្តគងជាប់ពីរលើទ្រូងផ្លូវទៅមុខលេងរួច តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃសៅរ៏ ទី២៤ ខែសីហា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិង បុរសម្នាក់ ទៀតបើករថយន្ត ព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AL.4935ធ្វើដំណើរទិសដៅពីកើតទៅលិចទំនងជាស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹងបណ្តាលបាក់អស់ចំនួន១កង់ រថយន្តបង្កហោះគងពីរលើទ្រូវផ្លូវកល់ជាប់ទៅមុខលេងរួចចំណែកអ្នកបើកបរនិងរួមដំណើរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរពណ៌ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print