ខេត្តតាកែវ៖ លោកតាមានវ័យ៨១ឆ្នាំម្នាក់ បានដើរធ្លាក់ចូលក្នុងរណ្ដៅជីកដីលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃ អាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
មន្រ្តីនគរបាលស្រុកព្រៃកបហបាសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ែន មោក ភេទប្រុស អាយុ ៨១ឆ្នាំ រស់នៅភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ប្រភពពីកូនចៅរបស់សាកសពបានឲ្យដឹងថា សព្វថ្ថៃនេះលោកតា ម៉ែន មោក មានវ័យជរា ចេះតែដើរវង្វេងបាត់ពីផ្ទះជាញឹកញាប់ណាស់។ លុះមកដល់ថ្ងៃកើតហេតុ ខណៈកូនចៅមិនទាន់ក្រោកពីដំណេកស្រួលបួលផង លោកតាបានវង្វេងដើរចាកចេញពីផ្ទះ ក្នុងចម្ងាយជាង១០០ម៉ែត្រក៏ធ្លាក់ចូលក្នុងរណ្តៅដីជីកជម្រៅជាង៤ម៉ែត្រ បណ្តាលឲ្យកប់ភក់និងលងទឹកស្លាប់តែម្តងទៅ ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ដោយសន្និដ្ឋានថា លោកតារូបនេះពិតជាបានដើរធ្លាក់រណ្តៅដីស្លាប់ប្រាកដមែន រួចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សហការី