រញ្ជួយ​ដី​កម្រិត​ខ្លាំង​កើតឡើង​នៅ​ភាគ​ឦសាន​អា​ហ្វ​ហ្គា​នី​ស្ថាន

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ហេតុការណ៍​រញ្ជួយ​ដី​មួយ​ដែល​មាន​កម្លាំង​ខ្លាំង​រហូត​ដល់​៦.២​រ៉ិ​ច​ទ័​របា​ន​កើតឡើង​ស្ថិត​នៅ​ភាគ​ឦសាន​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ប៉ា​គី​ស្ថាន​ ហើយ​គ្រោះ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​មិន​ដល់​រយៈពេល​ជាង​២​ខែ​ផង​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ​តំបន់​ភ្នំ​នោះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រហូត​ដល់​ជាង​៣០០​នាក់​រួច​មក​ ។​

a-scientist-points-to-a

​មន្ត្រី​បាន​លើក​ឡើង​ថា​ ហេតុការណ៍​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៤​នាទី​យប់​ នៅ​រដ្ឋធានី​កា​ប៊ូល​ អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ទីក្រុង​អិ​ស្លា​ម៉ា​បា​ដ​ ប្រទេស​ប៉ា​គី​ស្ថាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​ទាំងឡាយ​ដែល​កំពុង​លង​លក់​ក្នុង​ដំណេក​នោះ​ភ្ញាក់ផ្អើល​ នាំ​គ្នា​រត់​ចេញពី​លំនៅ​ឋាន​ទៅ​ឈរ​នៅ​កណ្តាល​ថ្នល់​រៀងខ្លួន​ ។​ ប្រភព​បន្ត​ថា​ ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​ធ្វើ​ឲ្យ​កម្រើក​ញាប់​ញ័រ​ដល់ទី​ក្រុង​ញូ​វ​ដេ​លី​ផង​ដែរ​ ។​

​ក្រុម​ផែនដីវិទ្យា​អា​មេ​រិ​ក​ USGS​ បាន​ព្យាករណ៍​នៅ​ដើម​ឡើយ​ថា​ ការ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​៦.៤​រ៉ិ​ច​ទ័​រ​ មាន​ជម្រៅ​១២៦.៥​ម៉ៃ​(​ស្មើ​ប្រមាណ​២០៣​គីឡូម៉ែត្រ​)​ ភាគ​អាគ្នេយ៍​ទីប្រជុំជន​ Feyzabad​ រដ្ឋធានី​នៃ​ខេត្ត​ Badakhshan​ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​

​នៅ​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​ឯណោះ​វិញ​ គឺ​នៅ​ក្នុង​ខេត្ត​ Khyber​ Pakhtunkhwa​ មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​ក្នុង​ខេត្ត​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព្រមាន​កម្រិត​ក្រហម​ស្តី​អំពី​គ្រោះថ្នាក់​ បន្ទាប់​ពី​ហេតុការណ៍​រញ្ជួយ​ដី​ខាងលើ​នេះ​ភ្លាមៗ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាង​ គេ​នៅ​មិន​ទាន់​ទទួល​បាន​របាយការណ៍​ស្តី​អំពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ឬ​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​ ។​

​ការ​រញ្ជួយ​ដី​កម្រិត​៦.២​រ៉ិ​ច​ទ័​រ​នេះ​ជា​កម្រិត​មួយ​ខ្លាំង​ អាច​ធ្វើ​ឲ្យ​មហន្តរាយ​ដល់​ជីវិត​មនុស្ស​ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ ។​ ប៉ុន្តែ​នៅ​ពេល​នេះ​ គឺ​មិន​ទាន់​ដឹង​ពីរ​បាយ​ស្តី​អំពី​ការ​ខូចខាត​ ឬ​បង្ក​គ្រោះ​ថ្នាល់​ដល់​អាយុជីវិត​នៅឡើយ​ ប៉ុន្តែ​ទំនាក់​តំនង​នៅ​ក្នុង​តំបន់​ភ្នំ​ទី​ដែល​មានការ​រញ្ជួយ​ដី​នោះ​ពិតជា​មានការ​លំបាក​ខ្លាំង​ណាស់​ស្ថិត​នៅ​អំឡុង​ពេល​នេះ​ ។​

​គេ​នៅ​ចាំ​បាន​ថា​ ការ​រញ្ជួយ​ដី​កម្រិត​៧.៥​រ៉ិ​ច​ទ័​របា​ន​កើតឡើង​នៅ​ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​បណ្តាល​ឲ្យ​លំនៅ​ឋាន​ពលរដ្ឋ​រាប់​ពាន់​ខ្នង​រង​ការ​ខូចខាត​ និង​បណ្តាល​ឲ្យ​មនុស្ស​ជាង​៣០០​នាក់​បាត់បង់​ជីវិត​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print