លោកឧត្តមសេនីយ៍ត្រី សំ តុលា នាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាផ្តល់ជូនប្រជាពលរដ្ឋ៣គ្រួសាររងគ្រោះភ្លើងឆេះផ្ទះ

ចែករំលែក៖

ខេត្តកណ្តាលៈ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ លោកឧត្តសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល អមដំណើរដោយលោក ជុន វណ្ណី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានដឹកនាំប្រតិភូនាយអាវុធ នឹងក្រុមការងារ ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ឋិតនៅភូមិ អង្រង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ការចុះសាកសួរសុខទុក្ខនេះផងដែរ លោកមេបញ្ជាការក៏បាននាំយកជាអំណោយគ្រឿងឧបភោគ បរិភោគរួមមានៈ អង្ករចំនួន 8 បាវទឹកក្រូច 2 កេស ទឹកសុទ្ឋ 2 កេស ទឹកត្រី 3កេស ទឹកសុីអុីវ 3កេស ទឹកសណែ្តក3កេស មី​​ 3 កេស នឹងថវិកាចំនួន១លានរៀល។

លោកឧត្តសេនីត្រី សំ តុលា បានអោយដឹងថាៈ លោកមានការសោកស្តាយនូវការបាត់បង់ខូតខាតផ្ទះសម្បែង សំភារៈរបស់បងប្អូនដោយគ្រោះអគ្គីភ័យនេះ ហើយអំណោយដ៏តិចតួចបើទោះជាមិនបានបំពេញតម្រូវការគ្រប់គ្រាន់ដល់បងប្អូន តែក៏ជាមធ្យោបាយមួយជួយសម្រាលដល់ការខ្វះខាតបានមួយភាគតូចផងដែរ។ លោកបន្តថា សូមអោយបងប្អូនមានការប្រុងប្រយ័ត្នទាំអស់គ្នា រឿងការទុកដាក់ភ្លើងចង្ក្រាន្ត ឬភ្លើងក្នុងការបំពេញការងារចម្អិនអាហារផ្សេងៗ ដោយថាពេលនេះជារដូវក្តៅនឹងរំហើយ។ ប្រជាពលរដ្ឋបានសំដែងនូវការថ្លែងអំណរគុណចំពោះសន្តានចិត្តពីថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធចុះមកសាកសួរសុខទុក្ខ នឹងផ្តល់ជាអំណោយនាពេលនេះ។ សុខ ខេមរា 

...

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print