លោក ចាន់ សុខឿន នាំយកប្រាក់សហសង្រ្គោះពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រគល់ជូនគ្រួសារសព លោក ឈុត សុភាព

ចែករំលែក៖

ភ្នំពេញៈ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ លោក ចាន់ សុខឿន នាយការិយាល័យប្រឆាំងភេរវកម្ម សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូនាយអាវុធ នាំយកនូវថវិកាសហសង្គ្រោះពីបញ្ជាការដ្ឋានកងរាជអាវុធលើផ្ទៃប្រទេសចំនួន ៥លានរៀលទៅប្រគល់ជូនគ្រួសារសពលោក ឈុត សុភាព នាយរងការិយាល័យភេរវកម្ម ដែលបានទទួលមរណៈភាព ដោយរោគាពាធ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ក្នុងមន្ទីរពេទ្យព្រកេតុមាលា។ 
ពិធីប្រគល់ប្រាក់សហសង្គ្រោះគឺបានយកទៅប្រគល់ដល់លំនៅដ្ឋានគ្រួសារសពដែលកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី ឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិ បាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

គួរំលឹកថា ការទទួលមរណៈភាពរបស់លោក ឈុត សុភាព គឺជាការបាត់បង់នាយអាវុធហត្ថមួយរូបប្រកបដោយសមត្ថភាពការងារ នឹងធនធានមនុស្ស ធ្វើអោយថ្នាក់ដឹកនាំកងរាជអាវុធហត្ថគ្រប់ជាន់ថ្នាក់មានការសោកស្តាយយ៉ាងខ្លាំង ពីការលះបង់កម្លាំងកាយចិត្តស្មារតីទទួលខុសត្រូវយ៉ាងធំធេងរបស់គាត់ធ្លាប់ចូលបំរើការងារជូនអង្គភាព ការពារជាតិ មាតុភូមិ។ ថ្នាក់ដឹកកងរាជអាវុធហត្ថ ក៏សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ឈុត សុភាព កំពុងមានទុក្ខដ៏ធ្ងន់បាត់បង់មេគ្រួសារដ៏ល្អនេះ។ ក្រុមគ្រួសារសពក៏បានសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានយកចិត្តទុកដាក់ចុុះមកសាកសួរសុខទុក្ខ នឹងការផ្តល់ថវិកា កម្លាំងចិត្តដល់ក្រុមគ្រួសារគាត់តាំងពីសម្រាកព្យាបាលជម្ងឺរហូតដល់ទទួលមរណៈភាពនេះ ។សុខ ខេមរា 

...

    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print