ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃធ្វើការបណ្តេញជនជាតិចិនប្រុស-ស្រីជាង១៥០នាក់ ចេញពីប្រទេសកម្ពុជា ឲ្យវិលត្រឡប់ទៅប្រទេសកំណើតវិញ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេសចំនួន២គ្រឿង របស់ប្រទេសចិន ច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីកម្លាំងនគរបាលនាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី សហការជាមួយកម្លាំងនគរបាលសាធារណរដ្ឋប្រជាមានិតចិន ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបានកន្លងមកនៅក្រុងបាវិត ខេត្តស្វាយរៀង និងនៅក្រុងព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអិនធឺណេត ទៅលើជនជាតិចិនពួកឆ្លងដែន នៃបទកំហែងយក ជាដើម។
តាមសមត្ថកិច្ចបានឲ្យដឹងថា៖ ជនជាតិចិន១៥០នាក់ ស្រី១២នាក់ ដែលបង្ក្រាបចាប់ខ្លួនបាន ដោយជាប់ពាក់ព័ន្ធទៅនិងបទល្មើស ជម្រិតទារប្រាក់តាមប្រព័ន្ធអិនធឺណេត ហើយឃាត់ខ្លួនបាន នៅក្នុងក្រុងព្រះសីហនុ និងនៅ ក្រុងបាវិតនាពេលកន្លងមក ជាបន្តបន្ទាប់។
ក្រោយពីកម្លាំងជំនាញសហការជាមួយ នគរបាលមកពីប្រទេសចិន ស្រាវជ្រាវចាប់ខ្លួនបាន រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រេចពីក្រសូួងមហាផ្ទៃ និងសហការជាមួយ នគរបាលសាធារណរដ្ឋប្រជាមានិតចិន បញ្ជូនជនសង្ស័យទាំងនោះ ទៅប្រទេសកំណើតវិញ តាមជើងយន្តហោះពិសេសចំនួន២គ្រឿង របស់ប្រទេសចិន ៕
ដោយ៖ សុខាសែនជ័យ