សហរដ្ឋអាមេរិក៖ បើទោះបីលោកត្រាំបានស្នើប្រើប្រាស់គ្រាប់បែកបរមាណូ បំផ្ទុះនៅត្រង់ចំណុច ភ្នែកព្យុះ កំណាចដែលអាចបកបោកចូលទឹកដីអាមេរិក។ ប៉ុន្តែសំណើនោះមិនអាចអនុវត្តភ្លាមៗបានឡើយ បើទោះបី មានអ្នកនយោបាយអាមេរិកយល់ព្រមក្តី ។
នៅពេលនេះ ព្យុះ Dorian នឹងប្រែកាយទៅជាព្យុះ Hurricane នៅពេលបក់បោកមកដល់ រដ្ឋ Florida នៅចុងសប្ដាហ៍នេះ
អាជ្ញាធរឧតុនិយមអាមេរិក បានព្យាករណ៍ថា ព្យុះត្រូពិច Dorian នឹងប្រែកាយទៅជា ព្យុះ Hurricane នៅពេលដែលវាបក់បោកមកដល់តំបន់ដីគោកនៃរដ្ឋ Florida នៅចុងសប្ដាហ៍ នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរឧតុនិយមអាមេរិក ព្យុះ Dorian កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះជាច្រើន នៃសមុទ្រ Caribbean ហើយវាក៏ត្រូវបានគេរំពឹងផងដែរថានឹងក្លាយជាព្យុះ Hurricane កម្រិត មួយ នៅពេលបក់បោកមកដល់ដែនដី Puerto Rico និងសាធារណរដ្ឋដូមីនិច នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។
គួរបញ្ជាក់ថា ព្យុះ Dorian អាចនឹងបង្កគ្រោះថ្នាក់ ឬការខូចខាតខ្លាំងជាងនៅតំបន់សមុទ្រ Caribbean នៅពេលដែលវាធ្វើដំណើរមកដល់ទីក្រុង Jacksonville និងទីក្រុង West Palm Beach នៃរដ្ឋ Florida នៅចុងសប្ដាហ៍នេះ៕
ដោយ៖ មែវ សាធី