ក្រោយត្រួតពិនិត្យយន្តហោះចម្បាំង​ Su-57 ​ ប្រធានាធិបតីតួកគីសម្រេច ទិញយន្តហោះចម្បាំងពីរុស្ស៊ីវិញ

ចែករំលែក៖

នៅពេលធ្វើដំណើរត្រឡប់ពីប្រទេសរុស្ស៊ីវិញ ក្រោយទៅចូលរួមពិធីតាំងពិព័រណ៍​អាកាស​ចរណ៍ MAKS-2019​ នៅទីក្រុងម៉ូស្កូ ប្រធានាធិបតីរុស្ស៊ី លោកពូទីន​​​បានបង្ហាញ ណែនាំយន្តហោះចម្បាំងដ៏ទំនើប ​ដល់ប្រធានាធិបតីតួកគី​លោក​ Erdogan ​បានដឹង។ ប្រធានាធិបតីតួកគីចាប់អារម្មណ៍យ៉ាងខ្លាំងពីសមត្ថភាពយន្តហោះខាងលើ ហើយមានតម្លៃថោកជាង របស់អាមេរិកទៅទៀត។
រុស្ស៊ី នឹងចុះកិច្ចព្រមព្រៀង លក់យន្តហោះចម្បាំង​ជំនាន់ទី​៥ ដ៏ទំនើបរបស់ខ្លួន ប្រភេទ​ Su-57 ទៅឲ្យប្រទេសតួកគី ក្រោយពេលលោកប្រធានាធិបតី ​ Recp Tayyip Erdogan បានទៅទស្សនា នៅក្នុងពិព័រណ៍សព្វាវុធ ​ MARK 2019 ហើយចាប់អារម្មណ៍ និងចង់ទិញយន្ដហោះចម្បាំងប្រភេទនេះ។ ការណែនាំយន្ដហោះចម្បាំងដ៏ទំនើបរបស់លោក វ៉្លាឌីមៀរ ពូទីន ដល់សមភាគីតួកគី គឺមិនខុសអ្វីពីការឌឺដងដាក់ឲ្យអាមេរិកនោះឡើយ បន្ទាប់ពីអាមេរិក ប្រកាសឈប់លក់យន្តហោះចម្បាំងដ៏ទំនើបរបស់ខ្លួន F-35 ទៅឲ្យតួកគី​​ ដោយសារប្រទេសនេះទិញមីស៊ីល​ការពារដែនអាកាស S-400 ពីរុស្ស៊ី។

មេដឹកនាំតួកគី និងរុស្ស៊ី បានទៅទស្សនា នៅក្នុងពិធីតាំងពិព័រណ៍គ្រឿង​សព្វាវុធមួយ ដែលធ្វើឡើង ក្នុងរយៈពេលពីរឆ្នាំម្តង នៅជាយក្រុងមូស្គូ។ ក្រោយការទស្សនាការតាំងពិព័រណ៍យន្តហោះ​ និងសព្វាវុធរួច លោក​ប្រធានាធិបតី​តួកគី ​​Erdogan ​បានស្នើទៅលោក វ៉្លាឌីមៀរ ពូទីន ដើម្បីសុំទិញយន្តហោះដ៏ទំនើបនេះ។

បច្ចុប្បន្ន ប្រធានាធិបតី​តួកគី កំពុងតែស្វែងរក​អ្នកផ្គត់ផ្គង់ថ្មី​​ ដើម្បីបំពេញតម្រូវការយន្តហោះចម្បាំងដល់កម្លាំងទាហានអាកាសរបស់ប្រទេសនេះ ក្រោយពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ ប្រកាសឈប់លក់ យន្តហោះចម្បាំងដ៏ទំនើបរបស់អាមេរិក ប្រភេទ F-35 ​ដល់ប្រទេសតួកគី​។ ការប្រកាសឈប់លក់យន្ដចម្បាំងរបស់អាមេរិក បានកើតឡើង ដោយសារតែរដ្ឋាភិបាលទីក្រុង​អង់ការ៉ា (Ankara) ​ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពី​ប្រទេសរុស្ស៊ី។ អាមេរិកព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចយន្តហោះចម្បាំងដ៏ទំនើបរបស់ខ្លួន រងការបំផ្លាញ ដោយប្រព័ន្ធមីស៊ីល ​​​S-400 ដែលទិញពីរុស្ស៊ី។

រហូតមកដល់ពេលនេ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសថា ខ្លួននឹងពិភាក្សាទៅលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងដ៏ទំនើបខាងលើ ប្រសិនបើតួកគីចាប់អារម្មណ៍ ចង់ទិញវា៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print