ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ (ខ. ភ.ម) ប្រាប់ទៅភាគីអាមេរិកលោកឧត្តមនាវី ដេវីត សុន ជាមេបញ្ជា ការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាមេរិកថា នៅពេលខាងមុខ នេះ (ខ. ភ.ម)នឹងអភិវឌ្ឍកងទ័ពជើងទឹក ហើយកងទ័ពជើង ទឹកកម្ពុជា នឹងទទួលបាននាវាមួយចំនួន ដើម្បីពង្រឹងសមត្ថ ភាព ការពារបូរណភាពទឹកដី និងការពារដែនសមុទ្ររបស់ខ្លួន។
ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ធ្វេីឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរឯកស័កព-ស២៥៦៣ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៩ នេះ បន្ទាប់ពីនាយឧត្តមសេនីយ៍ ដឹកនាំគណៈប្រតិភូអគ្គបញ្ជាការ (ខ. ភ.ម) ក្រ សួងការពារជាតិ អព្ជេីាញត្រឡប់ពីចូលរួមសន្និ សីទអគ្គបញ្ជា ការ នៃកិច្ចការពារជាតិតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃរយះ ៣ថ្ងៃ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការដោយសេរី និងបើកទូលាយនូវឥណ្ឌូ-ប៉ាស៊ីហ្វិ ក» ដែលមានប្រ មុខកងទ័ពប្រទេសចំនួន៣២បានចូលរួម។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅ ពេលខាងមុខនេះ (ខ. ភ.ម) នឹងធ្វើការអភិវឌ្ឍកងទ័ពជើងទឹក ក្នុងនោះ ក៏មានការអភិវឌ្ឍផែ ជាកន្លែងសម្រាប់ជួសជុល ថែទាំនាវា ព្រោះថា ក្នុងពេលខាងមុខ កងទ័ពជើងទឹកនឹងទទួលបាននាវាមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ការពារបូរណភាពទឹកដី និងការពារដែនសមុទ្ររបស់យើង អញ្ចឹងទេការធ្វើទាំងអស់នេះ គឺជារបស់ (ខ. ភ.ម) សុទ្ធសាធ មិនមែនជារបស់អ្នកណាដូច ដែល”ប្រព័ន្ធឃោសនាលោកខាងលិច ផ្សព្វផ្សាយក្នុរយះពេលកន្លងមកនោះទេ”។
តែទោះយ៉ាងក្តី នាយឧត្តមសេនីយ៍ ក៏មិនទាន់បញ្ជាក់ឱ្យច្បាស់ លាស់នូវចំនួននាវាព្រមទាំងទំហំ កម្រិត និងផលិតរបស់ប្រ ទេ សណាមួយនៅឡេីយទេ ចំពោះកិច្ច ការអភិវឌ្ឍកងទ័ពជើងទឹក គឺរង់ចាំដល់ថ្ងៃនោះទាំងអស់គ្នា។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះបញ្ជាក់ទៀតថាៈ នៅក្នុងកិច្ចប្រជុំលើកនេះ កម្ពុជា ទទួលបានលទ្ធផលជាទីគាប់ចិត្ត ធ្វើឱ្យមុខមាត់របស់(ខ. ភ. ម) នៅលើឆាកអន្តរជាតិកាន់តែត្រូវបានពង្រីក ។ អ្វីដែលកាន់តែពិសេ សជាងនោះទៅទៀតនោះ គឺថ្នាក់ដឹកនាំ (ខ. ភ. ម)បានស្គាល់មេដឹកនាំ នៃអគ្គមេបញ្ជាការរបស់ប្រទេសនានា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំង ៣២ប្រទេស ។
បន្ថែមពីនេះ (ខ. ភ.ម) បានពិភាក្សាគ្នា និងស្តាប់នូវយុទ្ធសាស្ត្រផ្សេងៗ របស់ប្រមុខកងទ័ព ប្រទេសនៅក្នុងតំបន់ឥណ្ឌូ -ប៉ាស៊ី ហ្វិក ព្រមទាំងការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសមួយចំនួនជុំវិញ បញ្ហាសភាពការណ៍នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ី ហ្វិក ទាំងមូលផងដែរ៕
ដោយ៖ សុខដុម