នាងសំដែងសមណាស់នាង អោយសហាយបាញ់សម្លាប់ប្តី រួចខ្លួនរត់មកអោបសពប្តីមុខសមត្ថកិច្ច មហាជន ក្នុងបំណងបំភ័ន្តភ្នែក បង្វែងដាន

ចែករំលែក៖

ភ្នំពេញ៖ ករណី​បាញ់​សម្លាប់​គ្រូបង្រៀន​នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដឹងច្បាស់ហើយ គឺកោតណាស់​ចិត្ត​ស្រី​ប្តូរ​ផ្លាស់ផុយស្រួយលឿនយ៉ាងនេះ​ គិតខុសមួយភ្លែតត្រូវចូលគុក​ហ៊ានសមគំនិត​ជាមួយ​ប្រុស​ស្នេហ៍​រៀបចំ​គម្រោង​បាញ់សម្លាប់ប្តីដេកឱបនឹងដេីមទ្រូង​។ ទីបំផុត​នាងត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ រីឯ​ប្រុស​ស្នេហ៍​កំពុងរត់គេចខ្លួនពី​សំណាញ់ច្បាប់​ ។

មកដល់ពេលនេះ​ តាមរយៈ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​ ពីសមត្ថកិច្ច លើករណី​បាញ់​ប្រហារ​សម្លាប់​លោកគ្រូបង្រៀននៅខណ្ឌសែនសុខ​ សមត្ថកិច្ច​បានរកឃេីញថា​ នាងជាប្រពន្ធ​ ជា​អ្នករៀបគម្រោងសម្លាប់ប្តី​ នាងឈ្មោះ​ឃឿន ស៊ី​ហ៊​ន ហៅ​ស៊ី​ ហ៊​ន អាយុ​២៦​ឆ្នាំ គ្មាន​មុខ​ របរ​ និង​ ​ប្តី​(​សព​)​ឈ្មោះ រឿន រតនា​ស្នាក់នៅ​ជាមួយ​គ្នា​ ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក្បែរ​កន្លែងកើតហេតុ​ខាងលើ។

មុនផ្លាស់ប្តូរទីលំនៅត្រៀមទៅដេកគុក​ នាងជាប្រព​ន្ធ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នាង​ជា​អ្នក​រៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​របស់​ខ្លួនឯង ​ដោយសារ​ជនរងគ្រោះ​ជា​ប្តី​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទើប​នាង​សម្រេចចិត្ត​ដូច្នេះ​។ នាង​បាន​បញ្ជាក់​ថា កន្លងមក​ប្តី​របស់​នាង (​សព​) មាន​ទំនាស់​ជាមួយ​នាង​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយក៏​ធ្លាប់​បាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ឈ្មោះ មករា ជា​អតីត​មិត្ត​ប្រុស​របស់​នាង​ផងដែរ ​ទើប​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៩ នាង​បាន​ទូរស័ព្ទ​ណាត់​ជួប​គ្នា​រៀបចំ​ផែន​ការ​បាញ់សម្លាប់​ប្តី​ខ្លួន​ដោយ​ឲ្យ​បក្ខពួក​មិត្ត​ប្រុស​(​សា​ហាយ​)​ឈ្មោះ មករា មាន​កាំភ្លើង​ជា​អ្នកធ្វើ​សកម្មភាព​សម្លាប់​។

គួររំឭកថា​ ករណី​លោកគ្រូ​បង្រៀន​ម្នាក់ ​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​កណ្តាល​អធ្រាត្រ​ ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ​នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​នោះ ។ បន្ទាប់​ពី​ សមត្ថកិច្ចបេីកការស្រាវជ្រាវ​​យ៉ាងយកចិត្តទុកដាក់​ ទេីបនៅ​ល្ងាច​ថ្ងៃទី​២៩ ខែសីហា​នេះ ការណ៍ពិតឃាតក​គឺ​នាង​ជា​ប្រពន្ធ​សោះ​ នាងបានជួល​ឃាតក​ជា​បក្ខ​ពួកអោយមកបាញ់សម្លាប់ប្តីរបស់ខ្លួន​៕

...

ដោយ៖ ច័ន្ទលីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print