ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់ស្លាប់និងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងខណៈពេលដែលពួកគេបើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹងស្រា ហើយទៅបុកនិងគោយន្ត ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៧ ខាងលិចគីឡូម៉ែត្រលេខ១៤២ ត្រង់ចំណុចមុខផ្ទះឈ្មោះ ហេង អីម ភេទប្រុសស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុក-ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ សូ សារ៉ាត់ នាយការិយាល័យនគរបាល ចរាចរផ្លូវគោកនៃស្នងការដ្ឋានខេត្តត្បូងឃ្មំុ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក ឆៃងន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនិងកន្លែងកើតហេតុ) ជនរងគ្រោះបើកបរម៉ូតូម៉ាកអែរប្លែត ពណ៌ខ្មៅ គ្មានស្លាកលេខ បានឌុបឈ្មោះ ធួក ថាត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិទួលវិហារ ឃុំជីរោទិ៍ទី2 ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។
លោកបន្តថា ជនរងគ្រោះបានបើកម៉ូតូក្នុងស្ថានភាពស្រវឹង ហើយទៅបុងនិងគោយន្តមិនស្គាល់ម៉ាកពណ៌និងអាស័យដ្ឋានអ្នកបើកបរ (ក្រោយពេលកើតហេតុបើកគេចបាត់) ។
ករណីនេះដែរក្រោយកើតហេតុ នគរបាលមូលដ្ឋានក៏បានចុះទៅត្រួតពិនិត្យនិងវាស់វែងផងដែរ ហើយសពជនរងគ្រោះក៏ត្រូវបានប្រគល់ទៅក្រុមសារ ចំណែកអត្តសញ្ញាណអ្នកបើកបរគោយន្តសម្មត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីនាំខ្លួនយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕
ដោយ៖ វណ្ណះ