ភ្នំពេញ៖ ភាពយន្តភាគថ្មីរបស់ទូរទស្សន៍ថោន”រៃមាស”ដែលជាស្នាដៃរបស់អ្នកស្រីពាន់ ភួងបុប្ផា គ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍Town ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ មិនទាន់ចាក់បញ្ចាំងផងឈុតខ្លីៗបង្ហាញពីសាច់រឿងស្នេហាក្រឡាប់ចាក់នេះបានរងទាំងការកោតសរសើរ និងរិះគន់មួយចំនួន។
អ្វីដែលគេកោតសរសើរចំពោះភាពយន្តនេះគឺ បង្ហាញពីថតភាពពិតមួយចំនួនក្នុងសង្គម ពិសេសស្នេហាលួចលាក់ ផិតក្បត់ ច្រណែនឈ្នានេះ និងចូលរួមសម្តែងដោយសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនរូបពិសេស លោក អ៊ុន សុធា កញ្ញា ឌុច លីដា លោក យ៉ែម សំអូន អ្នកនាង នៅ សូនីតាជាដើម។ ទើបចេញវីដេអូផ្សព្វផ្សាយខ្នាតខ្លី (Trailer) មិនទាន់ឃើញចាក់បញ្ចាំងជាផ្លូវការនៅឡើយ ក៏ភាពយន្តនេះហាក់ទទួលបានការចាប់អារម្មណ៍ និងមានការរិះគន់ខ្លះៗមានសាច់រឿងដែល។ មានការរិះគន់ថា ភាពយន្តនេះបានបង្ហាញពីទំនាក់ទំនងស្នេហារវាងឪពុកនឹងកូនដែលមិនបានស្គាល់គ្នា ។ មានការលើកឡើងដែរថាឈុតឆាកនេះអាចនឹងរងកការរិះគន់កាន់តែខ្លាំងនៅពេលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍។ គេនៅមិនទាន់ស្វែងរកការបញ្ជាក់បាននៅឡើយទេពីអ្នកនិពន្ធ អ្នកស្រី ពាន់ ភួងបុប្ផា។ ទោះជាយ៉ាងណាកន្លងមកស្នាដៃផលិតភាពយន្តរបស់អ្នកស្រីក៏ធ្លាប់រងការកោតសរសើរខ្លាំងពីទស្សនិកជនថាបានពន្លេចឲ្យឃើញពីថតភាពក្នុងសង្គមពិតជាក់ស្តែង ហើយក៏ធ្លាប់រងការរិះគន់ខ្លះដែរថាសាច់រឿងបានធ្វើឲ្យជះឥទ្ធិពលមិនល្អដល់ប្រពៃណីខ្មែរ។
គួរបញ្ជាក់ដែរថា ភាពយន្តភាគខ្មែររឿង”រៃមាស” ត្រូវបានសម្រិតសម្រាំងផលិតអស់ជាច្រើនខែមុនពេលចាក់បញ្ចាំងជាផ្លូវការឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ថោន៕
ដោយ វឌ្ឍនា