កងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះប្រមូលជនអនាថានៅម្លុកបឹងកក់ ដែលប្រើប្រាស់ថ្នាំញៀនបាន៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនអនាថាដែលប្រើប្រាស់ថ្នាំញៀន នៅម្លុកបឹងកក់៧នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញសហការណ៍ជាមួយកម្លាំងប្រជាការពារខណ្ឌ ចុះរដ្ឋបាលជាលិទ្ធផល ឃាត់ខ្លួនមនុស្សនឹងដកហូតបានថ្នាំញៀនរួមទំាងឧបករណ៍ ប្រើប្រាស់ថ្នាំញៀនរួចបញ្ចូន ទៅមជ្ឍមណ្ឌលឱកាសខ្ញុំដើម្បីធ្វើការអប់រំ ។

ករណីខាងលើនេះ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ នៅម្លុកបឹងកក់ បណ្តោយផ្លូវលេខ ៨៤ ភូមិ ១៣ សង្កាត់ស្រះចក  ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ដើម្បីទប់ស្គាត់បទល្មើស ដែលកើតមានឡើងដូចជាករណី លួច ឆក់ ប្លន់ ទើបកម្លាំងប្រជាការពារខណ្ឌដូនពេញ បានសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះធ្វើការប្រមូលជនអនាថា ដែលតែងតែប្រើប្រាស់ថ្នាំញៀននៅម្លុងបឹងកក់ដែលបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ដល់សង្គម ទើបកម្លំាងសមត្ថកិច្ច បានចុះប្រតិបត្តិការណ៍តែម្តង ។ ជាលិទ្ធផលឃាត់ខ្លួន បានមនុស្សប្រុសស្រី៧នាក់ ក្នុងនោះស្រី៣នាក់ និងដកហូតបានវត្ថុតាំងមួយចំនួនបញ្ជូនអ្នកញៀនថ្នាំទាំងនោះទៅមជ្ឍមណ្ឌលឱកាសខ្ញុំ ដើម្បីធ្វើការអប់រំផងដែរ ៕ ស ដារ៉ា

IMG-20150710-WA0056

IMG-20150710-WA0057

IMG-20150710-WA0055

IMG-20150710-WA0054

...

IMG-20150710-WA0053

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print