បើអាមេរិកចង់បាន រុស្ស៊ីនឹងលក់មីស៊ីលល្បឿនលឿនឲ្យ

ចែករំលែក៖

រុស្សុី៖ កន្លងមកអាមេរិកតែងតែថ្កោលទោស និងដាក់គំនាបទៅលើប្រទេសដែលទិញអាវុធពីរុស្ស៊ី ។នៅពេលនេះរុស្ស៊ីបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន ទិញអវុធទំនើបពីរុស្ស៊ី​​ ដោយរុស្ស៊ីនឹងលក់ឲ្យ​។

លោកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ​​ពេល​ស្នើសមភាគីអាម៉េរិក លោក ដូណាល់ ត្រាំ ថា រុស្ស៊ីនឹងលក់អាវុធទំនើបៗបំផុតទៅឲ្យអាម៉េរិក ក្នុងនោះ​មានមីស៊ីល ល្បឿន​លឿន​ជាងគេបំផុត នៅលើពិភពលោក​។

លោក ពូទីន បានបញ្ជាក់ថា លោកបានស្នើដល់លោក ត្រាំ ថា រុស្ស៊ីផ្តល់ឱកាសដល់អាម៉េរិក ក្នុងការទិញអាវុធពីរុស្ស៊ី។ ការលើកឡើងខាងលើរបស់លោកពូទីន​ ត្រូវបានមនុស្សជាច្រើន បញ្ចេញមតិថា នេះជាការ «ជះទឹកត្រជាក់ កណ្តាលមុខអាមេរិក» ។ ដោយសារតែអាម៉េរិក តែងតែប្រឆាំង ដាក់ទណ្ឌកម្ម គំរាមកំហែងដល់ប្រទេស ដែលបានទិញអាវុធពីរុស្ស៊ី។ ដូច្នេះទើបលោក ពូទីន ស្នើអាមេរិកទិញអាវុធពីប្រទេសរុស្ស៊ី ដូចគ្នា កុំឲ្យច្រណែន។

មានប្រសាសន៍ នៅក្នុងវេទិកាសេដ្ឋកិច្ច បណ្តាប្រទេស​តំបន់បូព៌ា EEF លើកទី​៥ ដែលបានធ្វើឡើង កាលពីថ្ងៃទី​៥ ខែកញ្ញា ម្សិលមិញនេះ លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានបញ្ជក់ថា« ធ្វើយ៉ាងណា ទើប​យើង​អាច​បញ្ជូន​អាវុធ​ដ៏ទំនើបរបស់រុស្សី​ ក្នុងនោះមានប្រព័ន្ធមីស៊ីលល្បឿនលឿន​ ទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ។​ មីស៊ីលល្បឿនលឿននោះ សូម្បីតែអាម៉េរិក ក៏មិនទាន់មានដែរ​ ដូច្នេះរុស្ស៊ីចង់លក់អាវុធដ៏ទំនើបនោះទៅឲ្យអាមេរិក»។

លោក ពូទីន និយាយទៅកាន់លោក​ ត្រាំ ថា «ប្រសិនបើលោកចង់បាន ខ្ញុំនឹងលក់អាវុធទំនើបៗឲ្យ ដើម្បីធ្វើឲ្យមានតុល្យាភាព​សព្វាវុធ។ ប៉ុន្តែ​លោក ត្រាំ ថា អាមេរិកកំពុងតែផលិតអាវុធទំនើបៗទាំងនោះ»។

បច្ចុប្បន្នរុស្ស៊ី​ មានអាវុធល្បឿនលឿន ប្រភេទ​ Kinzhal ​ ដែលមានសមត្ថភាពហោះទម្លុះ រាល់​ប្រព័ន្ធការពារដែនអាកាសដ៏​ទំនើបៗបាន ព្រោះមីស៊ីលនោះមានល្បឿនលឿន ជាងសំឡេង រហូតដល់ទៅ​១០ដង ទើបមិន​មាន​មីស៊ីល​ណាមួយ អាចប្រដេញទាន់ឡើយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print