ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្ត្រីក្រ សួងការពារជាតិ សម្តែងការស្វាគមន៍ គណៈប្រតិភូអគ្គ ស្នងការទី២ កងទ័ពប្រជាជនវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍ និងបន្តកិច្ចសហប្រតិបត្តិការជាមួយស្តាប័នជំនាញនាពេលនេះ ពិតជានាំមកនូវលទ្ធផលផ្លែផ្កា គួរជាទីមោទនៈ ។
ការលេីកឡេីងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បែបនេះ ក្នុងឱកាសដែលគណៈប្រតិភូដឹកនាំដោយឧត្តមសេនីយ៍ទោ ផាម ងុកហួងអគ្គស្នងការទី២ កងទ័ពប្រជាជនវៀតណាមចូលជួបសំដែងការគួរសមនៅវិមាន”មិត្តភាព”ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ៨ កេីត ខែភទ្របទ ឆ្នាំ កុរ ឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៦ខែ កញ្ញា ឆ្នាំ ២០១៩ ។ឧត្តមសេនីយ៍ទោ ផាម ងុកហួង រីករាយនូវបដិសណ្ឋារកិច្ច របស់ប្រមុខការពារជាតិនាឱកាសនេះ ជាការលេីកទឹកចិត្ត ចំពោះយេីងខ្ញំុនិងសហការី បង្ហាញការយកចិត្តទុក្ខដាក់និងវាយតម្លៃខ្ពស់ របស់ថ្នាក់ដឹកនាំ សហការគ្រប់វិស័យលេីអនុស្សរ ណៈ រវាងកងទ័ពទាំងពីរ ដែលបានចុះហត្ថលេខា នាពេលកន្លងមក ។ ឧត្តមសេនីយ៍ អគ្គស្នងការទី២ កងទ័ពប្រជាជនវៀត ណាម បានជំរាបជូន សម្តេចពិជ័យសេនា នូវលទ្ធផលផ្លែផ្កា ដែលភាគីទាំងពីរ ពិភាក្សាគ្នាយ៉ាងល្អូកល្អេីន ក្នុងកិច្ចប្រជុំបង្កេីនលទ្ធផលផ្លែផ្កាជាច្រេីន អាចវាយតម្លៃបានពីកិច្ចសហការ ដោយរលូននិង មានប្រសិទ្ធភាព ក្នុងរយះពេលកន្លងនិងទៅអនា គតផងដែរ ៕
ដោយ៖ សុខដុម