ខេត្តកំពត៖ ពូគម្រក់មានតណ្ហាក្រាស់ម្នាក់ បានចាប់រំលោភសេពសន្ថវ:ក្មួយស្រីបង្កើតរហូតបានសម្រេច ពេលដែលឪពុកម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះ រហូតធ្វើឲ្យនាងសន្លប់ និងរងរបួសផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្តភ្លាមៗ ។
ហេតុការពូ ចាព់រំលោភក្មួយសេពសន្ថវៈក្មួយស្រីបង្កើតបានសម្រេចនេះកើតឡើងនៅម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃ ចន្ទ ១១កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត គ្រាដែលឪពុកម្តាយក្មេងស្រីរងគ្រោះ ចេញទៅរកស៊ីនៅក្រៅបាត់ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុក ទឹកឈូ បានឲ្តដឹងថា ជនរងគ្រោះឈ្មោះ ស ភ ភេទស្រី អាយុ ១១ឆ្នាំ។រីឯ
ជនសង្ស័យឈ្មោះ អេង គន្ធា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ត្រូវជាពូបង្កើតរបស់ក្មេងស្រីរងកគ្រោះ ។ ករណីនេះធ្វើឲ្យក្មេងស្រីរងគ្រោះមានរបួសផ្លូវភេទធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកឈូកភ្លាមៗ ។
ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃថ្នងដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ គ្រាដែលជនសង្ស័យសារភាពថា ខ្លួនគេពិតជាបានចាប់រំលោភក្មួយស្រីខ្លួនឯងបានសម្រេចប្រាកដមែន ដោយសារមើលរឿងសិចតាមទូរស័ព្ទធ្វើឲ្យមានចំណង់ផ្លូវភេទទ្រាំមិនបាន ៕
ដោយ៖ សហការី