ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយព្យុះនៅជប៉ុន

ចែករំលែក៖

ប្រទេសជប៉ុន៖  មកទល់ពេលនេះ​ចំនួនអ្នកស្លាប់ដោយខ្យល់ព្យុះ Faxai នៅជប៉ុន បានកើនឡើងជា​បន្តបន្ទាប់ ​បណ្តាលឲ្យមានអ្នករងរបួសនិងស្លាប់ មានចំនួន​៤៣នាក់ហើយ​។ ខ្យល់ព្យុះ​ទី១៥ប្រចាំរដូវកាល និងជាខ្យល់ព្យុះទី​៩​​​​​វាយប្រហារ​នៅតំបន់ Chiba ប្រទេសជប៉ុន ហើយជាលទ្ធផលបណ្តាល​ឲ្យបាត់បង់ជីវិត និង​របួស​មនុស្ស​ជាច្រើននាក់ ។ ការអាក់ខានដំណើរចរាចរណ៍​ដឹកជញ្ជូនក្នុងតំបន់ ការដឹកជញ្ជូនតាមអាកាស និង​ដាច់ចរន្តអគ្គិសនី​​ក៏បានកើតមាន​ដោយសារតែឥទ្ធិពលរបស់ Faxai នៅពេលនេះដែរ ។​
ប្រភពព័ត៌មាន​បានផ្សាយថា ខ្យល់ព្យុះកម្លាំងខ្លាំង ឈ្មោះថា Faxai ដែលបានបក់បោក​​ចូលទៅក្បែរទីក្រុងតូក្យូ របស់ជប៉ុន​ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩នោះ បានបណ្តាលឲ្យស្លាប់​មនុស្ស​កើន​៣នាក់ និងប្រហែល​៤០នាក់ផ្សេងទៀត​បានរងរបួសធ្ងន់ និងស្រាល ។

ប្រភពបញ្ជាក់ថា នៅវេលាម៉ោង​៥ព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី៩ ខែកញ្ញា ខ្យល់ព្យុះ​កម្លាំងខ្លាំង ១៨០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង​បក់បោក​​​នៅជិតទីក្រុង Chiba ភាគខាងកើត​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន ។ វាបានបណ្តាលឲ្យខូចខាត​ទ្រង់ទ្រាយធំ ក្នុងនោះ​ប្រព័ន្ធដឹកជញ្ជូន​ទាំងផ្លូវដែក ផ្លូវអាកាស​ ត្រូវបានអាក់ខាននៅទូទាំងតំបន់តែម្តង ខណៈដែលខ្យល់ព្យុះ​នេះ ក៏បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់គួច​យ៉ាងសាហាវបំផុត​។

មន្ត្រី​ជប៉ុនក្នុងតំបន់បញ្ជាក់ថា ស្ត្រីអាយុ៥០ឆ្នាំម្នាក់​ ចៃដន្យ​អាក្រក់​ត្រូវខ្យល់បក់គួច​ទៅផ្ទប់នឹងជញ្ជាំង​មួយ​កន្លែង​ស្ថិតនៅតំបន់ Setagaya Ward បណ្តាលឲ្យស្លាប់ ។ បុរសម្នាក់​អាយុ​៨០ឆ្នាំ​ត្រូវដើមឈើបាក់រលំសង្កត់ស្លាប់​​ និងស្ត្រីម្នាក់ទៀត​អាយុ​២០ឆ្នាំបានស្លាប់ ​ក្រោយរងរបួសធ្ងន់​ដោយសាររបងព័ទ្ធជុំវិញ​កន្លែងវាយកូនគោល ​បាក់សង្កត់​លើលំនៅឋាន​របស់គេ ។ មនុស្សប្រហែល​៩៣០ ០០០ នាក់ ពុំមានអគ្គិសនីប្រើប្រាស់នោះទេ​ ។ ជើងហោះហើរ​១៣៨ជើង ទាំង​ទៅ និងត្រឡប់​មកវិញ​ នៅអាកាសយានដ្ឋាន​ទីក្រុង​តូក្យ ត្រូវលុបចោល ប៉ះពាល់អ្នកដំណើរជាច្រើន​ពាន់នាក់ ។

ភ្នាក់ងារឧតុនិយម​ជប៉ុនបានបញ្ជាក់ថា ខ្យល់ព្យុះ​Faxaiនេះ គឺជាខ្យល់ព្យុះ​ទី១៥​ តាមរដូវកាល និងជាព្យុះ​ទី៩ ដែលបានបក់បោក​នៅតំបន់ Chiba ប្រទេសជប៉ុន ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print