ភ្នំពេញ ៖ ក្នុងឱកាសចូលរួមសនិ្នសិទ មេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វីក នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួប ពិភាក្សាការងារជាមួយ មេបញ្ជាការរង កងទ័ពជើងគោក កង ទ័ពរំដោះប្រជាជនចិន ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកងទ័ពនៃប្រទេសទាំងពីរ។
ឧត្តមសេនីយ៍ឯក បានបន្តថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះទំនាក់ទំនង ប្រទេស និងប្រជាជនទាំងពីរ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ មានការជឿរទុកចិត្តគ្នាទៅវិញទៅ មក។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ចាង មីញកៃ មេបញ្ជាការរង កងទ័ពជើងគោក កងទ័ពរំដោះប្រជាជនចិន បញ្ជាក់ថាៈ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ព្រះរាជា ណាចក្រកម្ពុជា ធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ មានលក្ខណៈជាប្រវត្តិសាស្រ្ត និងគ្រប់ជ្រុងជ្រោយ។
ឧត្តមសេនីយ៍ឯក បន្តទៀតថាៈ ប្រទេសចិន នៅតែគាំទ្រ និងចា ត់ទុកកម្ពុជាជាមិត្តល្អ ដែលប្រមុខដឹកនាំប្រទេសទាំងពីរ តែង តែជួបគ្នាជារឿយៗ ក្នុងទំនាក់ទំនង កិច្ចសហប្រតិបត្តិការកសាង និងអភិវឌ្ឍប្រទេសផងដែរ៕សុខដុម