គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ពីសម្របសម្រួលតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១២កើឱភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៦ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ច ដល់ក្រុមអង្គការសង្គមស៊ីវិលក្នុងការដឹកនាំ និងសម្របសម្រួលតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា ឲ្យស្របតាមគោលការណ៍ទីក្រុងប៉ារីស ដែលត្រូវបានអនុម័តដោយមហា សន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣។ ក៏ប៉ុន្តែ ក្នុងរយៈពេល ១៣ឆ្នាំកន្លងមក ដំណើរការតាក់តែង និងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះមិនទាន់ឈានដល់ចំណុចឯកភាពគ្នាទាំងស្រុងនៅឡើយ។
ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល សារៈសំខាន់នៃតួនាទីរបស់ស្ថាប័នសិទ្ធិមនុស្សជាតិ និងស្របតាមអនុសាសន៍នៃរបាយការណ៍ UPR ប្រមុខរាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ចជូន គ.ស.ម.ក. ដឹកនាំ និង
សម្របសម្រួលរៀបចំសេចក្តីព្រាងច្បាប់នេះឱ្យបានត្រឹមត្រូវតាមទម្រង់ និងខ្លឹមសារច្បាប់ជាតិ និងអន្តរជាតិព្រមទាំងពនឿននីតិវិធី ដើម្បីពិភាក្សា និងពិគ្រោះយោបល់ឈានទៅរកការអនុម័តច្បាប់នេះ។
គ.ស.ម.ក. ក៏បានបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្ស (គ.ជ.ស.) នេះផងដែរ។ ក្រោយពីការរៀបចំសេចក្តីព្រាងច្បាប់នោះហើយ គ.ស.ម.ក. នឹងទទួលការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីប្រមូលធាតុចូល ដើម្បីធ្វើឲ្យការរៀបចំតាក់តែងច្បាប់នេះកាន់តែប្រសើរឡើង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោក កត្តា អ៊ីន សមាជិក និងជាអ្នកនាំពាក្យ គ.ស.ម.ក.តាមរយៈលេខទូរស័ព្ទ ០១២ ៨៧៧ ៦៩៩៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print