តំបន់អឺរ៉ុបប្រឈមនឹងការប្រែប្រួលអាកាសធាតុខ្លាំងបំផុត​ 

ចែករំលែក៖

តំបន់អឺរ៉ុបកំពុងប្រឈមនិងបម្រែបម្រួលអាកាសធាតុខុសប្រក្រតី ប៉ះពាល់យ៉ាងខ្លាំង ដោយនៅពេលរដូវក្តៅនឹងត្រជាក់ កើតឡើងខ្លាំង ខុសប្រក្រតី ។ បច្ចុប្បន្ននៅក្នុង​ប្រទេសបារំាង មានមនុស្សស្លាប់ជាច្រើន ដោយរលកកម្តៅ​​។ ក្រសួងសុខាភិបាលបារាំង បានឱ្យដឹងថា មនុស្ស១,៤៣៥នាក់ បានបាត់បង់ជីវិត ដោយ​សារ​តែរលកកម្ដៅ នៅក្នុងរដូវក្ដៅនៃឆ្នាំ២០១៩នេះ។ 

យោងតាមក្រសួងសុខាភិបាលបារាំង រលកកម្ដៅបានវាយប្រហារលើប្រទេសបារាំង និងតំ​បន់ខ្លះ នៃទ្វីបអឺរ៉ុប ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា និងពីថ្ងៃទី២១ ខែកក្កដា ដល់​ថ្ងៃទី២៧ ខែកក្កដា កន្លងទៅនេះ។ លើសពីនេះទៅទៀត អាត្រាស្លាប់កំឡុង​អាកាស​ធាតុ​ក្ដៅ​ខ្លាំង ទាំងពីរ លើកនេះ មាន៩.១ភាគរយ ខ្ពស់ជាងពេលធម្មតា។

គួរបញ្ជាក់ថា បារាំង និងតំបន់ខ្លះនៃទ្វីបអឺរ៉ុប រងការវាយប្រហារដោយរលកកម្ដៅ​ជាប់កំណត់ត្រាថ្មី មួយនៅក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ ដោយសីតុណ្ហភាពហក់ឡើងដល់ ៤៥.៩អង្សាសេឯណោះ កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅ។

ពាក់ព័ន្ធនិងស្ថានភាពអាកាសធាតុនោះដែរតំបន់អឺរ៉ុបទាំងមូល​និងប្រឈប់អាកាស​ធាតុត្រជាក់ខ្លាំងនៅក្នុងខែមករាឆ្នាំ​២០២០ ខាងមុខ​ ក្នុងនោះមានចក្រភពអង់គ្លេស នឹងរងអាកាសធាតុត្រជាក់ខ្លាំង ជាងគេ។

មន្រ្ដីជំនាញផ្នែកឧតុនិយមនៅលើពិភពលោក បានសិក្សារកឃើញថា ប្រទេសនៅភាគ​ខាងជើង នៃមហាសមុទ្រអាត្លង់ទិក (Atlantic) នឹងទទួលរងនូវអាកាសត្រជាក់ខ្លាំងបំផុត នៅចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

ចក្រភពអង់គ្លេស នឹងក្លាយជាប្រទេសដែលរងនូវឥទ្ធិពលត្រជាក់ខ្លាំងជាងគេ នៅក្នុង​ខែមករា ខាងមុខនេះ។  ឥទ្ធិពលត្រជាក់មួយនេះ នឹងអាចបង្កឲ្យមាន​ជាគ្រោះថ្នាក់​ដល់ប្រ​ជាជនដែលរស់នៅក្នុងតំបន់នោះផងដែរ។  អង់គ្លេស នឹងត្រូវចាប់​ផ្ដើមទទួល​រងអា​កាស​ធាតុត្រជាក់បន្តិចម្ដងៗ ចាប់ពីខែធ្នូ ខាងមុខនេះ។ អាកាសធាតុត្រជាក់នឹងត្រូវធ្លាក់ចុះរ ហូតដល់ 3.9 អង្សាសេ នៅក្នុងខែមករា ឆ្នាំ២០២០។

យោងតាម សារព័ត៌មាន Sky Sport បានផ្សាយថា កាលពីឆ្នាំ២០១៨ ចក្រភពអង់គ្លេស បានទទួលរងនូវឥទ្ធិពលត្រជាក់ខ្លាំង ត្រឹមតែ 4.1 អង្សារសេ តែប៉ុណ្ណោះ បើធៀប​នឹងឆ្នាំនេះ​បានធ្លាក់ចុះ​ប្រហែល​ជា​១អង្សាសេ​បន្ថែម​ទៀត៕

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print