ភ្នំពេញ៖មានករណីសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកស្រី ជឹង សុភាព ហៅ យាយភូ បានបើកប៉ះស្ពានបាឡេឫស្សីកែវ ដែលធ្វើអោយអាជ្ញាធរនៅព្រឹកថ្ងៃទី១១ ខែកញ្ញា នេះ សម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ថ្លែងថា អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ស្ពានដែកបាឡេឫស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារតែ មានសាឡង់ដឹកប្រេងបុកកាលពីយប់ថ្ងៃទី១០ ខែកញ្ញា ។
លោក សាំ ពិសិដ្ឋ បន្តថា បច្ចុប្បន្នមន្ត្រីជំនាញ និង អាជ្ញាធរពាក់ព័ន្ធកំពុងចុះពិនិត្យទីតាំងកើតហេតុ ដើម្បីរកឲ្យឃើញនូវការខូចខាត និងផលប៉ះពាល់។ នៅពេលពិនិត្យចប់អាជ្ញាធរនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការជម្រាបដល់សាធារណជន។
សាឡង់ដឹកប្រេងរបស់ក្រុមហ៊ុន សាវីមិច បានបុកចំជើងជ្រែងចុងខាងកើតនៃស្ពានមួយនេះ៕
...
ដោយ៖ ចេស្តា