ភ្នំពេញ៖ ដើម្បីការធានានូវសុខុមាលភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវទឹកនារដូវទឹកទន្លេឡើង ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ជលយាន ជលយានយន្តដឹកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ដឹកទំនិញ និងម្ចាស់កំពង់ដទទឹងទាំងអស់ដែលកំពុងធ្វើអាជីវកម្មតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងដែនទឹករាជធានីភ្នំពេញ។
ដោយបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់ជលយាន ជលយានយន្តដឹក
អ្នកដំណើរ ភ្ញៀវទេសចរណ៍ ដឹកទំនិញ និងម្ចាស់កំពង់ដទទឹងទាំងអស់ដែលកំពុងធ្វើអាជីវកម្មតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងដែនទឹករាជធានីភ្នំពេញឱ្យបានជ្រាបថា ដើម្បីធានានូវសុខុមាលភាព
សេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះ ស្នើម្ចាស់ជលយាន ជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែ ទទឹងទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោមៈ
១- ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បួន ពោងកង អាវពោងប្រដាប់ពន្លត់អគ្គីភ័យនៅលើគ្រប់មធ្យោបាយ។
២- ពេលធ្វើចរាចរចេញ ឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបើកបន្ថយល្បឿននៅត្រឹម ២០គ.មក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ដែលជាហេតុបណ្តាលឱ្យបាក់ដីមាត់ច្រាំងទន្លេ ប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែង របស់ប្រជាពលរដ្ឋ។
៣- មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក។
៤- ការបើកបរនាពេលយប់ ត្រូវមានភ្លើងបំភ្លឺឱ្យបានត្រឹមត្រូវ។
៥- ត្រូវរៀបចំផ្លូវឡើងចុះកំពង់ដ៏ចម្លង ឱ្យបានល្អស្អាត មិនរអិល ឬផុងស្រុត។
រដ្ឋបាលរាជធានីភ្នំពេញមានជំនឿយ៉ាងមុតមាំថា រាល់ម្ចាស់ផលយាន ជលយានយន្តគ្រប់ប្រភេទ និងកន្លែងទទួលរ
ម្ចាស់កំពង់ដទទឹងនឹងអនុវត្តនូវសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
ដោយ៖ សំរិត