លេចទំនាស់រវាងឧកញ៉ា ឡេងណាវ៉ាត្រា និងពលករមួយក្រុមនៅកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ អ្នកជំនួញដីធ្លីល្បីឈ្មោះលោក ឧកញ៉ា ឡេងណាវ៉ាត្រា បានបង្កើតឲ្យមានព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយនៅប្រទេសកូរ៉េ។ មុនពេលព្រឹត្តិការណ៍ប្រគំតន្ត្រីបានមកដល់ស្រាប់តែលេចចេញទំនាស់មួយកើតឡើងដែលលេចចេញតាមរយៈវីដេអូដែលពលករម្នាក់បានបញ្ចេញ។
​ដើមហេតុនៃជម្លោះពាក្យសម្តីឡើងកម្តៅដល់ការរៀបនឹងធ្វើឲ្យលោក ឧកញ៉ា ឡេង ណាវ៉ាត្រាហៀបនឹងបញ្ចេញកំហឹងនោះគឺធ្វើឡើងកាលពីរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០១៩នេះក្រោយពីពលករមានគណនីយហ្វេសប៊ុកឈ្មោះ Bun Hoeun Sanh បានថតសកម្មភាពនៃការរាំរបស់ក្រុមរាំអមឆាករបស់តារាចម្រៀងល្បីៗដែលកំពុងតែច្រៀងរាំ នៅព្រលានយន្តហោះមួយនៃប្រទេសម៉ាឡេស៊ី ខណៈរងចាំការហោះហើរបន្តទៅកាន់ប្រទេសកូរ៉េហើយចែកផ្សាយជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយពាក្យរិះគន់តិះដៀលមួយចំនួន ដែលសិល្បករទីនោះចាត់ទុកថាជាការមើលងាយជាតិសាសន៍ខ្លួន។ វីដេអូនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលនឹងមិនពេញចិត្តជាច្រើនពីអ្នកគាំទ្រសិល្បករ និងមានពាក្យរិះគន់ខ្លះទៅកាន់សិល្បករផងដែរ។ ទោះជាយ៉ាងណាវីដេអូបន្ទាប់ដែលពលករខាងលើបានបញ្ចេញបន្ថែមថ្មីមួយទៀតគឺក្រោយពីពួកគេបានហោះដល់ទឹកដីនៃប្រទេសកូរ៉េ ហើយមានការសម្របសម្រួលស្នើឲ្យលុបវីដេអូចេញពីសំណាក់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា។ ការនិយាយសម្របសម្រួលបានឈានដល់ការឌឺដងខ្លះៗនាំឲ្យក្រុមសិល្បករ និងលោកឧកញ៉ា ឡេង ណាវ៉ាត្រាមិនពេញចិត្តរហូតហៀបនឹងបង្កើតជាការវាយតប់ប៉ុន្តែត្រូវបានអ្នករួមដំណើរឃាត់។ បញ្ហាញនៅព្រលានយន្តហោះអន្តរជាតិនោះត្រូវបានបញ្ចប់ ប៉ុន្តែវីដេអូដែលត្រូវបានក្រុមពលករ ក៏ត្រូវបានទម្លាយនិងចែកចាយសកម្មភាពទាំងនោះ។
គួរបញ្ជាក់ដែរថា តារាប្រុសស្រីល្បីឈ្មោះពីកម្ពុជាជាច្រើនរូបរួមមាន​លោកព្រាប សុវត្តិ និងកូនប្រុសទាំង៣ លោក ខេម កញ្ញា អ៊ីវ៉ា លោក អូន លោក វណ្ណដា លោក ប៉ែន ចំរ៉ុង លោក គូម៉ា លោក Tempi Tris ក្រុមតន្ត្រី ចចកសមុទ្រ និងសិល្បករមួយចំនួនទៀត បានចេញដំណើរកម្ពុជាកាលពីយប់ថ្ងៃទី១១ខែកញ្ញានេះដើម្បីចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីទ្រង់ទ្រាយធំមួយនៅថ្ងៃទី១៣ខែ កញ្ញា នៅនាកីឡាដ្ឋានអ៊ុនណូរី នៃទីក្រុងអាន់សាន់ប្រទេសកូរ៉េ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print