គ្រោះថ្នាក់រលំដើមឈើនៅមាត់ស្ទឹងសៀមរាប បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តសៀមរាប ÷ មនុស្ស ប្រុស-ស្រី៣នាក់ ត្រូវដើមឈើរលំសង្កត់លើ​ ខណៈកំពុងធ្វើដំណើរជិះម៉ូតូ តាមផ្លូវមាត់ស្ទឹង បណ្តាលឱ្យរបួសធ្ងន់ស្រាល ពេលមេឃកំពុងភ្លៀងលាយឡំនិងខ្យល់ តាមបណ្តោយផ្លូវមាត់ស្ទឹងសៀម​រាបពីខាងលិច បង្កឱ្យមានការភ្ញាក់ផ្អើល កកស្ទះចរាចរណ៍នៅតាមផ្លូវមួយសន្ទុះធំ  ហេតុការណ៍នេះបានកើត​ឡើងនៅវេលាម៉ោង៥និង១០នាទី ល្ងាចថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំនុចជិតគល់ស្ពានថ្ម ទល់មុខវត្ត ព្រះឥន្ទកោសា ហៅ( វត្តកណ្តាល) ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាមបានប្រាប់ឲ្យដឹងថា ករណីដើមឈើ រលំ សង្កត់ មកលើអ្នកធ្វើដំណើរ ជិះម៉ូតូនោះ បណ្តាលឱ្យរបួសធ្ងន់ ស្រាល ប្រុស ស្រី ចំនួន៣នាក់ ខណៈមេឃកំពុងភ្លៀង លាយឡំ និងខ្យល់កន្ទា្រក់ ភ្លាមៗនោះត្រូវបានកម្លាំងរបស់ប្រជាការពារនិងសមត្ថកិច្ចព្រមទាំងបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយសម្រួលចរាចរណ៍ និង កាត់ដើមឈើនោះចេញពីផ្លូវ ព្រមទាំងយកមនុស្សទៅព្យាបាល ។

       ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ប្រុស ស្រី ទាំង៣នាក់ ដែលត្រូវបានឈើរលំសង្កត់នោះមាន៖ទី១/ឈ្មោះ ម៉ៅ វណ្ណារ៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ សិស្ស ទី ៩ មានទីលំនៅ ភូមិ រហាល សង្កាត់នគរធំ ក្រុងសៀមរាប , របួសជើងខាងស្តាំ រយៈ កំភួនជើង និង ខូចខាតម៉ូតូ ១ គ្រឿងម៉ាក ហុងដា C125 ពណ៌ ខ្មៅ សេរី2010, ទី២/ ឈ្មោះ លឹម  កិន្និដ្ឋា  ភេទស្រី អាយុ ប្រហែល៣៣ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម  ក្រុងសៀមរាប របួសស្រាល ឈឺកញ្ចឹងក នឹង ឈឺ ក ជើងស្តាំ (កំពុងសំរាកព្យាបាលនៅគ្លីនិក ឡាយ ឃែ ខាងជើងស្តុបទន្លេសាប និងជនរងគ្រោះ ទី៣/ ភេទស្រី អាយុប្រហែល៤០ឆ្នាំ របួសស្រាល មិនទាន់ស្គាល់ ទីលំនៅ ខូចខាតម៉ូតូ ១ គ្រឿង ម៉ាកហុងដា សេ125 ពណ៌ខ្មៅ   សេរី2010 ផ្លាកលេខ ពោធិ៍សាត់ 1C2106។

បច្ចុប្បន្ន ជនរងគ្រោះ ប្រុស ស្រី ទាំង៣នាក់ ក្នុងនោះ មាន២នាក់ ប្រុស ស្រី បានវិលត្រឡប់ទៅផ្ទះវិញ នៅថ្ងៃកើតហេតុ ចំណែក ជនរងគ្រោះ ដែលរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ចំណែកម៉ូតូចំនួន ១គ្រឿង ដែលបានផ្ញើគេនៅជិតកន្លែងកើតហេតុ មិនដឹងម្ចាស់ទៅទីណា ទេ ដូច្នេះ សមត្ថ​កិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម បានយកមកទុក នៅ ប៉ុស្តិ៍ ស្លក្រាម គឺ ម៉ូតូម៉ាកC125 ពណ៌ខ្មៅ សេរី2004 កំពុងស្វែងរកម្ចាស់ ដើម្បីឱ្យមកទទួល ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print