ជប៉ុនបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ដោយបង្កើត កម្លាំងការពារទីអវកាស

ចែករំលែក៖

ប្រទេសជប៉ុន៖ ពិភពលោក​កំពុងតែឆ្ពោះទៅរកសង្គ្រាម ទីអវកាស ឲ្យប្រទេសជាច្រើន ក៏បានបង្កើតទាហានអវកាស​ ។ អារិក រុស្ស៊ី ចិន​ ក៏មានទីបញ្ជរការអវកាស ដើម្បីការពារ រាល់ប្រព័ន្ធផ្កាយរណប ដែលកំពុងតែហោះនៅលំហអាកាស​។ បច្ចុប្បន្ន រាល់ប្រព័ន្ធ មីស៊ីល អាវុធទំនើប​ៗ ពាក់ព័ន្ធ និងផ្កាយរណបទាំងអស់​។
ទាំងនោះហើយបានជានាយករដ្ឋមន្ត្រីជប៉ុន លោក​​ ស៊ីនហ្ស៊ូ អាបេ នៅថ្ងៃទី​១៨ ខែកញ្ញា បានប្រកាសថា កម្លាំងការពារដែនអាកាសរបស់ខ្លួន អាចនឹងវិវឌ្ឍបន្ថែមតួនាទី​ទៅជាកម្លាំងអវកាស​ ដោយមានកាតព្វកិច្ចការពារ បណ្តាផ្កាយរណប​ទាំងអស់របស់ជប៉ុន​។

សារព័ត៌មាន ក្យដូ នៅថ្ងៃទី​១៨ កញ្ញា បានផ្សាយថា ​លោកនាយករដ្ឋមន្ត្រី អាបេ មានគម្រោងបង្កើតកម្លាំងការពារទីអវកាស​ នៅឆ្នាំ​២០២០។ លោក អាបេ បាន​មានប្រសាសន៍បែបននេះ ទៅកាន់មន្ត្រី​ជាន់ខ្ពស់ ចំនួន​១២០រូប មក​ពីកម្លាំងការពារ​ជប៉ុន។ លោកនាយករដ្ឋមន្ត្រី អាបេ​ បានបញ្ជាក់ទៀតថា​ នេះមិនមែនជា​ក្តីសុបិន្តនោះឡើយ ​តែវាជាការពិត ដើម្បីការពារ​ផលប្រយោជន៍របស់ជប៉ុន នៅទីអវកាស។

​លោក អាបេ បានបញ្ជាក់បន្ថែមថា កម្លាំងការពារដែនអវកាស មានតួនាទីតាមដាន​រលក ​Radio ​និងបំណែកផ្កាយរណប នៅលើទីអវកាស​​របស់បរទេស​ ដែលអាចគំរាមកំហែងដល់ផ្កាយរណបរបស់ជប៉ុន​។ ​កងកម្លាំង​ការពារ​ដែន​អវកាសនេះ មាន​ប្រមាណ៧០​នាក់​។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិជប៉ុន ទទួលបានប្រាក់បន្ថែម ​៤៨៤ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០ ដើម្បីបង្កើតកម្លាំងការពារដែនអវកាស​នេះ។

បច្ចុប្បន្ន ប្រទេសមហាអំណាច នៅលើពិភពលោក បានបង្កើតកម្លាំងទាហានអវកាស ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ កាលពីចុង ខែសីហា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹង បង្កើត​កម្លាំងអវកាស ​និងទីបញ្ជាការអវកាស​​ ដែលមាន​កម្លាំង ​សរុបជិ​៣០០នាក់​​​។ ក្រៅពីអាមេរិក ក៏នៅមានប្រទេសរុស្ស៊ី និងចិន ផងដែរ បានបង្កើនសកម្មភាពការពារផលប្រយោជន៍របស់ខ្លួន នៅក្នុងដែនអវកាសនេះ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print