រាជធានីភ្នំពេញ និងធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារំាងនៅខែធ្នូ ឆ្នាំ២០១៩នេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅខែធ្នូ ឆ្នាំ២០១៩នេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅ និងតម្រូវការកើនឡើង របស់ប្រជាពលរដ្ឋ ។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួច រាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបា លក្រុង ប្រើប្រាស់ភាសាបារំាងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលនឹងមានសមាជិកចូលរួមជាង១០០ ទីក្រុង ដើម្បីជជែកពិភាក្សានិងចែករំលែកបទពិសោធន៏ពីគ្នាទៅវិញទៅមក ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅ ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និ បាតសមាគមអន្តរជាតិ កាលពីព្រឹកថ្ងៃចន្ទ១០រោច ខែបទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៩ ។

លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់ថា៖ ការរៀបចំមហាសន្និបាតនេះគឺជាមោទនភាពរបស់កម្ពុជានៅលើឆាក អន្តរជាតិដែលមានលទ្ធភាពទទួលស្វាគមន៍គណៈប្រតិភូរជាច្រើនប្រទេសមកប្រជុំនៅក្នុងរាជធានី ភ្នំពេញនៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកក្តាសុខសន្តិភាពពេញបរិបូរណ៍ទៅដល់អន្តរជាតិ ផងដែរ។
លោកបន្តថា កិច្ចការងារនេះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល និងជម្រាបជូន ទៅក្រសួងពាក់ព័ន្ធគណៈរដ្ឋមន្រ្តីព្រមទំាងខេត្តចំនួន ៣ទៀតមានខេត្តសៀមរាប បាត់ដំបង និងកំពត ដែលជាទីក្រុងនិយាយភាសាបារំាងដែរ ហើយកិច្ចការចម្បងរបស់រដ្ឋបាលរាជធានីភ្នំពេញគឺការទទួលភ្ញៀវមកពីទីក្រុងផ្សេងៗ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ហើយភ្ញៀវនេះធ្វើដំណើរទៅកាន់ខេត្តសៀមរាបដែលត្រូវធ្វើរៀបចំប ដិសណ្ឋារកិច្ចឲ្យ បានល្អ។
លោកនួន ផារ័ត អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភា សាបារំាងដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនេះ បានផ្តោតសំខាន់លើប្រធាន បទខួប៤០ឆ្នាំ គឺ៤០ឆ្នាំនៃការបង្កើតសមា គមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាង និងខួប ៤០ឆ្នាំនៃការរំដោះរាជធានីភ្នំពេញចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោកបានបញ្ជាក់ថា តាមរយៈនៃការកំណត់យកប្រធានបទនេះ គឺបានបង្ហាញនូវអ្វីដែលជាភាព អច្ឆរិយៈរបស់រាជធានីភ្នំពេញដែលចាប់ផ្តើមពីទីក្រុងខ្មោចហើយក្លាយទៅជាទីក្រុងដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញគឺជាទីក្រុងនាំមុខនៅតំបន់អាស៊ី ដោយសារតែរាជធានីភ្នំពេញ មានការិយាល័យអចិន្ត្រៃតែមួយគតនៅក្នុងសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ខណៈមានការិយាល័យអចិន្ត្រៃ២ផ្សេងទៀតទៅតំបន់អាហ្វ្រិក និងអ៊ឺរ៉ុប៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print