ស្រ្តីជនជាតិច្រាយម្នាក់ឈឺពោះឆ្លងទន្លេពេលប្តីមិននៅ កម្លាំងអ-ហស្រុកបរកែវជួយសង្គ្រោះដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តរតនគិរី៖ ដោយមើលឃើញទុក្ខលំបាករបស់ស្រី្តជនជាតិច្រាយម្នាក់ឈឺពោះឆ្លងទន្លេ គ្រាដែលប្តីមិននៅជាប់រកស៊ីនៅស្រុកឆ្ងាយនោះកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាននៃកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បានចុះជួយសង្គ្រោះស្ត្រីរូបនេះដោយលើកបីពីលើផ្ទះដាក់រថយន្តបញ្ជូនទៅមណ្ឌលសុខភាពដើម្បីសម្រាលកូនប្រកបដោយសុវត្ថិភាព ។

មន្រ្តីកងរាជអាវុធមួយរូបបាននិយាយថា ស្រ្តីឈឺពោះឆ្លងទន្លេនោះមានឈ្មោះ សល់ តូ អាយុ ១៧ឆ្នាំ ជនជាតិច្រាយ រស់នៅក្នុងភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ស្រ្តីរូបនេះទើបមានកូនជាលើកដំបូង ហើយនៅគ្រាគាត់ឈឺពោះឆ្លងទន្លេមិនមានប្តីនៅក្បែរព្រោះចេញទៅរកស៊ីនៅស្រុកឆ្ងាយ និងដោយគ្រួសារនេះមានជីវភាពខ្វះខាតផង និងមណ្ឌលសុខភាពនៅឆ្ងាយពីផ្ទះ គួបផ្សំមានភ្លៀងធ្លាក់ធ្វើឲ្យដីរអឹលលំបាកក្នុងការធ្វើដំណើរទៅសម្រាលកូនផងនោះ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ យករថយន្តដឹកស្រ្តីរូបនេះទៅកាន់មណ្ឌលសុខភាពនៃមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរីដោយសុវត្ថិភាពតែម្តង ។

នេះជាកាយវិកាប្រកបដោយទឹកចិត្តមនុស្សធម៌របស់កងកម្លាំងកងរាជអាវុធហត្ថ ដោយមិននៅឈរឱបដៃមើលរាល់ទុក្ខលំបាកប្រជាពលរដ្ឋនោះឡើយ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print