ឧកញ៉ា ជឹម សុខ មានរឿងអាស្រូវមិនចេះចប់ ឈានមកដឹកគោក្របី ពីថៃតាមច្រកអូរបីជាន់ដ៏គឃ្លើននិងជំនួញលោកឆ័ត្រ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឧកញ៉ា ជឹម សុខ មិនមែនជាអ្នកនិពន្ធបទចំរៀងដែលមានចំណងជើងថា៖ (ចំរៀងមួយបទតែងមិនចប់ ឬចង្កៀងកែវទិព្វ)នោះឡើយ គឺគាត់ជាឧកញ៉ា ជឹម សុខ មានរឿងអាស្រូវមិនចេះចប់ ដ៏ល្បីល្បាញនៅខេត្តព្រៃវែង និងឈានបន្តល្បីដល់ទល់ដែនខ្មែរ-ថៃ ម្តងទៀត ខណៈមានសិទ្ធ ឬត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ច ជាអាជ្ញាធរ ជំនាញពេទ្យសត្វ បន្តដឹកគោពីថៃតាម ច្រករបៀងអូបីជាន់ ដែលជាច្រកត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រកាសបិទជាច្រើនខែមកហើយនោះ។
អ្នកស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបាននិយាយពីរឿងទិញគោរបស់ឧកញ្ញាជឹមសុខ ហេតុអីក៏គាត់ខ្លាំងយ៉ាងនេះនិងជំនួញលោតឆ័ត្រ។ ពួកគាត់បន្តថា៖ តើលោកឧកញ៉ា ជឹមសុខ មានអាជ្ញាប័ណ្ណ ទិញគោក្របី ពីប្រទេសថៃចូលមកខ្មែរដែរឬទេ? ធ្លាប់តែលឺថាលោកឧកញ៉ាម្នាក់នេះមានអាជ្ញាប័ណ្ណប្រមូលទិញគោពីខ្មែរទៅវៀតណាម ហើយបើមានច្បាប់ប្រកបអាជីវកម្មត្រឹមត្រូវហើយហេតុអីត្រូវនាំគោក្របីចូលមកតែពេលយប់ ដោយមិនឃើញមាន មុខខាងជំនាញបសុពេទ្យ ម្នាក់ណាមកពិនិត្យសត្វទាំងអស់នេះឡើយ ។គឺមានតែជំនាញដេកក្នុងឡានអោយរហង់រងចាំតាមដងផ្លូវដោយមិនដឹងថារងចាំយកស្អីនោះទេ (ច្រករបៀងអូបីជាន់) និងមានច្រើនស្ថាប័នចាំហិតក្លិនគោក្របី ឧកញ្ញា ជឹម សុខ ដឹកឆ្លងកាត់។
ពួកគាត់លើកឡើងថា៖ ច្រករបៀងអូរបីជាន់ដែលគ្រប់គ្រងដោយ ឧត្តមសេនីយ៍ ឃួន ជឿន មេបញ្ជាការកងការពារព្រំដែន ៥០៣យោធភូមិភាគទី ៥ ត្រូវ សម្តេចក្រឡាហោម ស ខេងបញ្ជាអោយបិទច្រកនេះ ដោយយល់ឃើញថា ខាតបង់ថវិការជាតិដោយមានទំនិញគេចពន្ធរាប់រយមុខចេញចូលតាមច្រករបៀងមួយនេះនាំអោយបាត់ចំណូលពន្ធរដ្ឋនិងនាំ អោយមានចរាចរណ៍ នៅគ្រឿងញៀនផ្សេងៗផងដែរ។
តែពេលនេះត្រូវបាន លោកឧកញ្ញា ជឹម សុខ យកច្រករបៀងមួយនេះសំរាប់ដឹកជញ្ជូនសត្វគោចូលមកពីថៃយ៉ាងរំភើយ ដោយអោយមន្រ្តីដែលប្រចាំការយាមនៅច្រកជាអ្នកបើកបារាស់មិនថាយប់ថ្ងៃ ហើយមានមន្រ្តី ជំនាញផ្សេងៗ រងចាំទទួលអោយរហង់ដូចចាំម៉ែមកពីផ្សារ ឬមួយនេះជាការឃុបឃិតគ្នា រវាង អ្នកគ្រប់គ្រងច្រករបៀងនេះនិងឧកញ្ញាជំនួញគោក្របីម្នាក់..?
យោងតាមករណីខាងលើសូមអោយមន្រ្តីជំនាញ អាជ្ញាធរខេត្ត ខាងមន្ទីរកសិកម្ម បសុពេទ្យមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់ចំពោះសុខមាលភាពរបស់ពលរដ្ឋលើបញ្ហាលំហូរចូលនៃសាច់សត្វពីប្រទេសជិតខាងដោយធូរលុងយ៉ាងនេះ…!

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print