បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នបុកដើមក្ងោកបាក់អស់មួយដើមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖រថយន្តRAV4មួយគ្រឿង​បេីក​បោះពួយ​យ៉ាង​លឿន​ ហេីយបាន​កាច់ចង្កូត​បត់ឆ្វេងដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកដេីមក្ងោក​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​បាក់រលេីង​ដួល​ដល់​ដី​ កាល​ពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ត្រង់ចំណុច​ស្ពាននាគ​វត្ត​ភ្នំ​ ស្ថិត​តាមបណ្ដោយ​មហាវិថី​ព្រះនរោត្តម​កែង​និង​ផ្លូវ​១០៦​ ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូនពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​នៅមុន​ពេលកើតហេតុ​គេឃេីញ​ បុរស​នារី​បួន​នាក់​បានបេីកបររថយន្តមួយគ្រឿងម៉ាកRAV4ពណ៌ខ្មៅពាក់ស្លាកលេខ2AA-4403ដោយធ្វើដំណើរតាមបណ្តោយមហាវិថី​ព្រះនរោត្តម​ ក្នុងទិស​ពីត្បូងទៅជេីងនិងក្នុងល្បឿនយ៉ាងលឿន​។ លុះមកដល់ចំណុចកេីតហេតុ​ រថយន្ត​បង្ក​ក៏បាន​បត់ឆ្វេង​ទៅផ្លូវ១០៦ដោយក្នុងល្បឿនលឿន​មិន​បាន​ប្រុងប្រយ័ត្ន​។ រួចក៏​ជ្រុល​ចង្កូត​ទៅ​បុក​និង​ដេីម​ក្ងោក​មួយ​ដេីម​​ដែល​នៅលេីខឿនតាមចិញ្ចើមផ្លូវបណ្តាល​ឲ្យ​បាក់រលេីង​ចេញ​ដួល​ដល់​ដី​ចំណែកឯរថយន្ត​បង្កបានរងការខូចខាតកំពិតនិងធ្លាក់កាងផ្នែកខាងមុខរងការខូចខាត​យ៉ាង​ដំណំ​។ ប៉ុន្តែមិនបានបង្កឲ្យមាននរណា​ម្នាក់​រងរបួស​នោះ​ទេ​ ភ្លាមៗ​នោះ​អ្នកបេីក​បរ​រថយន្ត​បង្ក​និង​អ្នក​រួម​ដំណើរ​ទាំង​៤នាក់​បាននាំ​គ្នា​ចុះ​ពីលើរថយន្តបង្ករួចដេីរគេចចេញពីកន្លែង​កេីតហេតុ​បាត់​ស្រមោល​ បន្សល់​ទុក​តែ​រថយន្តដែល​រងការខូចខាត​ប៉ុណ្ណោះ​។

ក្រោយ​ពេលកើតហេតុ​ក៏​មាន​សមត្ថកិច្ច​មូល​ដ្ឋាន​បានចុះ​មក​អន្តរាគមន៍​ដល់កន្លែងកេីតហេតុនិងបាន​រាយការណ៍ជូនសមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញដេីម្បីរង់ចាំម្ចាស់រថយន្ត​បង្ក​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយទៅតាមផ្លូវច្បាប់នៅ​ពេល​ក្រោយ​៕

...

ដោយ៖ ធឿនព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print