អយ្យកាអមសាលាដំបូងខេត្តរតនគិរី បានសម្រេចធ្វើការចោទប្រកាន់ ងិន សុផាត និងធឿន ប៊ុនធន ពីបទ “រួមគំនិតក្បត់”

ចែករំលែក៖

ខេត្តរតនគិរី៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ អយ្យកាអមសាលាដំបូងខេត្តរតនគិរី បានសម្រេចធ្វើការចោទប្រកាន់ឈ្មោះ ងិន សុផាត ភេទប្រុស អាយុ ៥៦ឆ្នាំ និង ឈ្មោះ ធឿន ប៊ុនធន ភេទប្រុស អាយុ៥០ឆ្នាំ ពីបទ “រួមគំនិតក្បត់” តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយើងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបញ្ជាក់ថា៖ អយ្យការអមសាលាដំបូងខេត្តរតនគិរី មានកិត្តិយសជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ អយ្យកាអមសាលាដំបូងខេត្តរតនគិរី បានសម្រេចធ្វើការចោទប្រកាន់ឈ្មោះ ងិន សុផាត ភេទប្រុស អាយុ ៥៦ឆ្នាំ និង ឈ្មោះ ធឿន ប៊ុនធន ភេទប្រុស អាយុ៥០ឆ្នាំ ពីបទ “រួមគំនិតក្បត់” តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការចោទប្រកាន់ខាងលើគឺ ពាក់ព័ន្ធនឹងអំពើរបស់ជនទាំងពីរបានធ្វើសកម្មភាពប្រមូលផ្តុំប្រជាពលរដ្ឋ ឃោសនាគាំទ្រ ទណ្ឌិត សម រង្ស៊ី ជាប្រធានស្តីទី និងផែនការវិលត្រលប់មកវិញរបស់ទណ្ឌិត សម រង្ស៊ី ដែលមានគម្រោងបង្កើតឱ្យមានភាពចលាចល បង្កភាពអសន្តិសុខដល់សង្គមជាតិ។ បន្ទាប់មកទៀតថ្មីៗនេះ ជនសង្ស័យឈ្មោះ អ៊ិន សុផាត និង ឈ្មោះ ធឿន ប៊ុនធន បានចែករំលែកព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដោយមានខ្លឹមសារវាយប្រហារ រាជរដ្ឋាភិបាលស្របច្បាប់ បំផុសបំផុល ញុះញុងឃោសនា ប្រមូលផ្តុំប្រជាពលរដ្ឋ ដើម្បីទទួលទណ្ឌិត សម រង្ស៊ី និងញុះញុងកងកម្លាំងប្រដាប់អាវុធ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ “រួមគំនិតក្បត់” ដែលអាចមានទោសពី ០៥ឆ្នាំទៅ ១០ ឆ្នាំ តាមប្បញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមប្បញ្ញត្តិពិសេសនៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print