ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើទៅអង្គភាពពាក់ព័ន្ធទាំងអស់អោយយកចិត្តទុកដាក់ពង្រឹងគុណភាព ក្នុងការសាងសង់ ជួសជុល និង ថែទាំផ្លូវ ចុះត្រួតពិនិត្យនូវស្ថានភាពផ្លូវថ្នល់អោយបានញឹកញាប់ និង ចាត់វិធានការដោះស្រាយបញ្ហាផ្លូវខូច អោយបានទាន់ពេលវេលា ។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានស្នើអោយអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុធ្វើអោយផ្លូវថ្នល់ទទួលរងការខូចខាត មុនអាយុកាល ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន កម្មវិធីបើកយុទ្ធនាការ “បណ្តុះបណ្តាលនិងផ្សព្វផ្សាយ បច្ចេកទេសជួសជុលថែទាំផ្លូវ និង ការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)” នៅថ្ងៃទី៤ ខែតុលា នេះ ៕
...
ដោយ៖ ចេស្តា