បញ្ហាមីននៅជាបញ្ហាប្រឈមគ្រោះដល់ពលរដ្ឋ ខណៈព្រឹកមិញបុរសម្នាក់ជាន់មីនផ្ទុៈដាច់ជើងស្តាំ នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បញ្ហាមីននៅជាបញ្ហាប្រឈមគ្រោះដល់ពលរដ្ឋ នៅតាមភូមិដាច់ស្រយ៉ាល និងសេសសល់ពីសង្គ្រាម បណ្តាលអោយពលរដ្ឋជាន់ផ្ទុៈរងរបួសជាញឹកញាប់។ ជាក់ស្តែងកងកម្លាំងយោធាការពារព្រំដែនលេខ៥០១ បានចុះជួយសង្រ្គោះដឹកប្រជាពលរដ្ឋដែលរងគ្រោះដោយសាជាន់មីន នៅពេទ្យថៃ ដើម្បីសង្គ្រោះបន្ទាន់ កាលពីថ្ងៃអង្គារ១០កើតខែអស្សុជឆ្នាំកុរ.ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៩នៅវេលាម៉ោង៨.១០ព្រឹក ។
ខណៈមានប្រជាពលរដ្ផខ្មែរម្នាក់បានរបួសដោយសាជាន់មីនដាច់ជើងខាងស្ដាំ នៅត្រង់ចំណុច(៨៥)ស្ថិតនៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ ។
មន្ត្រីយោធាបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ ឈន វិរះ ភេទប្រុស អាយុ ២៩ឆ្នាំ ដោយមានអការះធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យត្រាត(ប្រទេសថៃ)នៅម៉ោង១២.១០ថ្ងៃដដែល។
មន្ត្រីយោធា និងអាជ្ញាធរ សូមអោយប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នតាមតំបន់ព្រៃដែលមិនទាន់ឈានដល់បោសសម្អាតមីន និងសូមអោយអង្គភាពសកម្មភាព សម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុៈ ជួយបោសសម្អាត ផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីរួចផុតពីគ្រោះថ្នាក់ និងបង្កបង្កើនផល សម្រាប់ដោះស្រាយជីវភាពប្រចាំគ្រួសារ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print