មេក្លោងជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ ៖  កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានចុះបង្ក្រាបមុខសញ្ញាជាមេក្លោង ជួញដូរសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៤០ នាទី នៅចំណុចភូមិ ដូង ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍​ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

 ការចុះបង្ក្រាបមុខសញ្ញាយ៉ាងសកម្ម ដែលបានធ្វើសកម្មភាពជួញដូរសារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យ ០២ នាក់ នៅចំណុចភូមិ ដូង ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ ១-ឈ្មោះ ស៊ុ ជា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិ ដូង ឃុំ បល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះ ហុន ហ័រ ភេទ ប្រុស អាយុ ២៥ ឆ្នាំរស់នៅភូមិ ជ័យមង្គល  ឃុំ បល្ល័ង្គ ស្រុក បារាយណ៍ ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន០៣ កញ្ចប់ មានទម្ងន់ ១០ក្រាម និងទូរស័ព្ទដៃចំនួន ០១ គ្រឿង  ។

ខណៈនោះដែរនៅថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង១១ និង ២០នាទី កម្លាំង   សមត្ថកិច្ចបានប្រើប្រាស់ វិធានការជំនាញឈានទៅឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ពីបទចាត់ចែងឲ្យសារធាតុញៀនខុសច្បាប់ នៅចំណុច រមណីយដ្ឋានទំនប់ ០១មករា ក្នុងភូមិ ព្រៃស្រង៉ែ ឃុំ បល្ល័ង្គ ស្រុក បារាយណ៍ ខេត្តកំពង់ធំ ដែល មានឈ្មោះ ពុទ្ធី ចាន់មុន្នី ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ពោធិសែនស្នាយ សង្កាត់ ស្រយូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ ។

បន្ទាប់មកមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន បាននាំជនសង្ស័យ និងវត្ថុតាង មកនៅការិយាល័យប្រឆាំង​​គ្រឿងញៀន ដើម្បីសួរនាំនិងកសាងនីតិវិធី លុះដល់ព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៩ មន្ត្រី ការិយា​ល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យទាំង ០៣ នាក់និងវត្ថុតាងរួមទាំងនីតិវិធី ទៅសាលាដំបូងខេត្តកំពង់ធំចាត់ការបន្ត ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print