លង់ទឹកម្តង៣នាក់ ជួយសង្គ្រោះបាន២នាក់ នៅអាងអូរខៃដន ក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសបីនាក់ ជួបជុំគ្នាផឹកស៊ីរួច បបួលគ្នាចុះបេះត្រកួនអស់កម្លាំងលង់ទឹកបីនាក់ ស្រែកហៅឲ្យគេជួយ ត្រូវទូកនេសាទជួយសង្គ្រោះបាន២នាក់ និងម្នាក់ស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៩ អាងទំនប់អូរខៃដន ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ម៉េង មុំ ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសទាំងបីនាក់នេះ បានមកជួបជុំគ្នាផឹកស៊ី អង្គុយនៅលើទំនប់អាងអូរខៃដន ក្រោយមកក៏បានបបួលគ្នា ចុះទៅបេះត្រកួននៅក្នុងអាង ចំងាយប្រហែល៤០ម៉ែត្រ ស្រាប់តែអស់កម្លាំងទៅមុខលែងរួច បុរសទាំងបីនាក់ក៏បានស្រែកហៅឲ្យគេជួយ ត្រូវបានទូកអ្នកនេសាទនៅក្បែរនោះជួយបាន២ពីរនាក់ ម្នាក់ទៀតត្រូវបានលិចជួយមិនទាន់។ ការរាវរកសព ពីក្រុមអ្នកនេសាទរាប់ម៉ោង រហូតដល់ម៉ោងប្រមាណ៩និង២០នាទីយប់ថ្ងៃដដែល ទើបរកសពឃើញ បញ្ជូនទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា នៅអាងទំនប់អូរខៃដន ក្រុងប៉ោយប៉ែតនេះ តែងតែមានមនុស្សលង់ទឹកស្លាប់ ជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំ២ទៅ៣នាក់ផងដែរ។ សមត្ថកិច្ចក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំចុះលែងទឹកក្រោយពីទទួលទានគ្រឿងស្រវឹង ឬត្រូវពាក់អាវការពារឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងគ្រោះថ្នាក់លង់ទឹកផងដែរ៕នីមវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print