ភ្នំពេញ ៖ បុរសខ្លាំងកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន មានប្រសាសន៍បញ្ជាក់នៅលេីហ្វេសប៊ុក នាល្ងាចថ្ងៃសៅរ៍នេះថា ខ្ញុំសូមអរគុណ បងប្អូន កូនក្មួយគ្រីស្ទសាសនាទាំងអស់ដែលបានរង់ចាំទទួលស្វាគមន៍យ៉ាង រាក់ទាក់ និងថតរូបអនុស្សាវរីយ៍ ដែល បង្ហាញពីការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅមកលេីរូបខ្ញុំ។
សម្ដេចបញ្ជាក់ទៀតថា ភាពសប្បាយ រីករាយទាំងអស់នេះ គឺកើតឡើងទៅបាន ក៏ដោយសារកត្តាសុខសន្តិភាព ដែលមានលោកយាយ លោកតា អ៊ំ ពូមីង ឪពុកម្ដាយ និងបងប្អូនកូនក្មួយទាំងអស់ បានចូលរួមថែរក្សាការពារជាមួយរាជរដ្ឋភិបាល។ សូម បងប្អូន កូនក្មួយ ចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស មានសន្តិភាព ទើបមានការអភិវឌ្ឍន៍។
សម្ដេចសូមអរគុណបងប្អូនគ្រីស្ទសាសនាទាំងអស់ ដែលតែងបោះឆ្នោតអោយ គណបក្សប្រជាជន ដែលមានខ្ញុំជាប្រធានដើម្បីដឹកនាំកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕