នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ៖​ សាសនាធំ៣​ នៅកម្ពុជា​ មានព្រះពុទ្ធសាសនា​ ឥស្លាមសាសនា​ គ្រីស្ទសាសនា​ គឺមិនមានជម្លោះនឹងគ្នាឡេីយ

ចែករំលែក៖

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថា​ សាសនាធំៗនៅកម្ពុជាមាន៣ធំៗរួមមាន​ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឥស្លាមសាសនា និង​ គ្រីស្ទសាសនា​ ។

សម្តេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍បន្តថា​ សាសនាទាំងអស់ អាចរស់នៅជាមួយគ្នាបានដោយមិនមានជម្លោះសាសនានោះទេ​ ហើយរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាសនិងគាំទ្រចំពោះសាសនាទាំងអស់នោះដោយមិនមានការបំបិទសិទ្ធអ្នកកាន់សាសនាអ្វីឡើយ​ ។

ប្រសាសន៍របស់សម្តេចតេជោ​ នាពេលនេះ​ ធ្វេីឡេីងនៅល្ងាចថ្ងៃទី១២​ ខែតុលា​ នេះ​ ខណៈអញ្ជើញផ្តល់កិត្តិយក្នុងពិធិសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ​ រាជធានីភ្នំពេញ​ ។

លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលបានជឿលើគ្រីស្ទសាសនាមានចំនួនសរុប ១១៤,៤០២នាក់។​

គ្រីស្ទសាសនា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម និងចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព រស់នៅប្រកបដោយភាពថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា វៀរចាកផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូសរ៉ាយ អំពើហឹង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល​ផងដែរ៕

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print