បទ”ត្រគាកធំ” របស់ពេជ្រ យ៉ាណូ សម្តែងដោយតារាស្រីល្បីៗនោះចេញMV ហើយ

ចែករំលែក៖

https://www.facebook.com/watch/?v=1380036238845115

ភ្នំពេញ៖ការបញ្ចេញរូបថតសិចស៊ីក្នុងអាងហែលទឹករបស់ កញ្ញាឯកMiss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា  និង ម្ចាស់ជ័យលាភីKhmer top model កញ្ញា ចាន់ គង្កាបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ ទីបំផុតបទ ចម្រៀងបទត្រគាកធំដែលតារាស្រីស្រស់សោភាជាច្រើនចូលរួមសម្តែងនោះបានចេញជាMVហើយ។ 

បទចម្រៀងថ្មីរបស់ លោក ពេជ្រ យ៉ាណូ ក្នុងបទត្រគាកធំ បាន​ចេញផលិតកាលពីអំឡុងខែកញ្ញានោះបានបញ្ចប់ការផលិតទាំងស្រុងហើយ ហើយពិតជាទាក់ទាញទាំងទឹកដមសំនៀង និងការសម្តែងដ៏រស់រវើក។ 

បទចម្រៀងថ្មី ខាងលើចាប់ផ្តើមផលិតហើយបន្ទាប់ពីសម្រិតសម្រាំងបទភ្លេង និងទំនុកច្រៀងយ៉ាងផ្ចិតផ្ចង់។ អ្វីដែលពិសេសលើសពីក្បាច់រាំនោះ នៅមានការចូលរួមរាំ និងសម្តែងពីសំណាក់តារាស្រីល្បីឈ្មោះ អមដោយឈុតសិចស៊ី។ ខ្លឹម ស្រីគា បញ្ជាក់ថា នាងពិតជាទើបនឹងបញ្ចប់ការថតបទចម្រៀងមួយនេះមែន នាងទទួលស្គាល់ថាមានឈុតសិចស៊ីមួយចំនួនប៉ុន្តែមិនជ្រុលហួសហេតុដែលនាំឲ្យមានការរិះគន់ទេ។ នាងថា ពិត ជាសប្បាយចិត្តដែលបានរួមការងារជាមួយសិល្បករផលិតករប្រុសស្រីល្បីឈ្មោះ ដែលនាងរំពឹងថាបទមួយនេះនឹងពេញចិត្ត និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន នៅពេលដែលចេញជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ។ តារាស្រីរូបនេះលើកឡើងថាឈុតវាលពេកក៏ពិបាកនឹងស្លៀកដែរព្រោះពេលនេះនាងកំពុងតែឡើងគីឡូខ្លាំងរហូតដល់គេភ្លាត់មាត់គ្រប់គ្នា ប៉ុន្តែនាងនឹងមិនបណ្តោយខ្លួនឲ្យធាត់ជានេះបានទេ។ តារាស្រីរូបនេះលើកឡើងដែរថាក្រៅពីការសម្តែងក្នុងបទចម្រៀងមួយនេះនាងក៏គ្រោងនឹងបញ្ចេញស្នាដៃសិល្បៈថ្មីៗបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខ

គួរបញ្ជាក់ដែរថា ពេជ្រ យ៉ាណូ គឺជាតារាច្រៀងបែបយុវវ័យដែលធ្លាប់បង្ហើសំនៀងតាមរយៈការនិពន្ធបទ ចម្រៀងថ្មីជាបន្តបន្ទាប់។ មានបទមួយចំនួនដែលតារាប្រុសរូបនេះទទួលបាការចាប់អារម្មណ៍នោះគឺបទ” បិសាចមនុស្ស” និងបទ”ជិវិតយុវវ័យ” តារាប្រុសរូបនេះថានឹងត្រៀមបញ្ចេញបទចម្រៀងថ្មីបន្ថែមទៀតដើម្បីបម្រើការកម្សាន្តរបស់អ្នកគាំទ្រ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print